ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ប្រញាប់ប្រញាល់ទិញ ប្រព័ន្ធការពារដ្រូនរបស់ អ៊ីស្រាអ៊ែល

" "

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានកំពុង ពិចារណាក្នុងការ
បញ្ជាទិញប្រព័ន្ធការពារដែនអាកាសពីដ្រូនឬ UAV យ៉ាងប្រញាប់បំផុតពីប្រទេសអ៊ីស្រាអ៊ែល។

ការសម្រេចចិត្តនេះត្រូវបាន ធ្វើឡើងភ្លាមក្រោយបន្តិច ដែលហេតុការណ៍ហោះហើរនៃដ្រូន របស់កូរ៉េខាងជើងចំនួន៥គ្រឿង
ដោយសេរីលើដែនអាកាស របស់កូរ៉េខាងត្បូងអស់រយៈពេលជាច្រើនម៉ោង ដោយមិនអាចធ្វើអ្វីបាន។

" "

ក្រសួងការពារជាតិរបស់ ប្រទេសកូរ៉េខាងត្បូងបានប្រកាសទៀតថា នឹងទិញយកប្រព័ន្ធអាវុធដ៏មាន ប្រសិទ្ធភាពនេះពីអ៊ីស្រាអ៊ែល គឺក្រុមហ៊ុន Rafael Advanced Defense system។

" "

គួរឲ្យដឹងដែរថាហេតុការណ៍ ដែលបានកើតឡើងតាំងតែពីថ្ងៃទី២៦ ខែធ្នូ ដោយកូរ៉េខាងត្បូង បានប្រើប្រាស់កាំភ្លើងយន្តផងបាញ់ចេញពីឧទ្ធម្ភាគចក្រ និងព្រមទាំងយន្តហោះប្រតិកម្មផង ប៉ុន្តែមិនអាចធ្វើការរារាំងដ្រូន របស់កូរ៉េខាងជើងបានឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top