ព័ត៌មានអន្តរជាតិ

អាមេរិកប៉ិន ប្រសប់ យកការរាលដាល នៃជំងឺឆ្លងជាអាវុធ

អាវុធទីបី ៖ “បាញ់ប្រហារ គេពីក្រោយខ្នង” ដោយព័ទ្ធជុំវិញបញ្ហាសេដ្ឋកិច្ច ពេលថ្មីៗនេះ អត្រាចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យ នៃអ្នកឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានបន្តកើនឡើង ការរីករាលដាល នៃជំងឺឆ្លងនៅសហរដ្ឋអាមេរិក បានឈានដល់កម្រិត កំពូលមួយទៀត ។ តាមទម្លាប់ក្នុង រយៈពេលបីឆ្នាំកន្លងមកនេះ រាល់ពេលមានរឿងនេះ កើតឡើង អាមេរិកច្បាស់ ជានិយាយអំពីចិន ។ លើកនេះ សហរដ្ឋអាមេរិក ចាប់ផ្ដើមនិយាយអាក្រក់ ពីសេដ្ឋកិច្ចចិន ។

ចាប់ពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ នៅពេល ដែលប្រទេសចិន បានកែសម្រួលគោលនយោបាយ បង្ការនិងគ្រប់គ្រង ការរាតត្បាត នៃជំងឺឆ្លង សហរដ្ឋអាមេរិក បានឆ្លៀត យកបញ្ហានេះដើម្បីបន្តលាបពណ៌ និងវាយប្រហារប្រទេសចិន ។ ក្នុងអំឡុងពេលនេះ ក្នុងការចុះផ្សាយដំណឹង របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ស្តីពីប្រទេសចិន ក្រៅពីមានពាក្យគន្លឹះដូចជា “វីរុសបំប្លែងថ្មី” នៅមានពាក្យសេដ្ឋកិច្ចដូចជា “អតិផរណា” និង “ខ្សែសង្វាក់ផ្គត់ផ្គង់” ទៀតផង ។
ពាក្យទាំងនេះស្រដៀងគ្នា នឹងពាក្យគន្លឹះនៃប្រព័ន្ធផ្សព្វផ្សាយ អាមេរិកនៅពេល ដែលប្រទេសចិន មិនទាន់កែសម្រួលគោលនយោបាយបង្ការ និងគ្រប់គ្រងការរាតត្បាត នៃជំងឺឆ្លងនៅខែមិថុនា ឆ្នាំ ២០២២ ។ យើងអាចមើលឃើញថា មិនថាប្រទេសចិន មានគោល នយោបាយបង្ការនិងគ្រប់គ្រង ការរាតត្បាត នៃជំងឺឆ្លងបែបណាក៏ដោយ សហរដ្ឋអាមេរិកសុទ្ធតែ នឹងប្រើប្រាស់បញ្ហា ជំងឺឆ្លងបង្ករឿងហេតុ ។

“ការវាយប្រហារគេ ពីក្រោយខ្នង”ដោយព័ទ្ធជុំវិញបញ្ហាសេដ្ឋកិច្ច គឺជាឧបករណ៍មួយ របស់សហរដ្ឋអាមេរិកដែលធ្វើឱ្យជំងឺឆ្លងទៅជាអាវុធ។ សហរដ្ឋអាមេរិកចង់ ឆ្លងតាមរយៈការលាបពណ៌លើសេដ្ឋកិច្ចចិនដើម្បីធ្វើឱ្យប្រទេសចិន មានភាពឯកោ។ ប៉ុន្តែតាមការពិតទៅ ចាប់ពីខែមករាដល់ ខែតុលាឆ្នាំ២០២២ ការរួមចំណែករបស់ប្រទេសចិនក្នុងការនាំចេញទៅកាន់ពិភពលោកបានជាប់ចំណាត់ថ្នាក់លេខមួយ ។ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ប្រទេសចិន បានខំប្រឹងប្រែងធ្វើឱ្យខ្សែសង្វាក់មានស្ថិរភាព និងធានាការផ្គត់ផ្គង់ ដែលបានគាំទ្រយ៉ាងខ្លាំង ដល់ការស្តារឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ។ ចំណែកសហរដ្ឋអាមេរិកវិញ? អាមេរិកបានដាក់ទណ្ឌកម្មដោយឯកតោភាគីតាមតែទំនើងចិត្ត ដែលបានបង្កឱ្យមានផល ប៉ះពាល់យ៉ាងខ្លាំងដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ឧស្សាហកម្មសកល ។ កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានដំឡើង អត្រាការប្រាក់យ៉ាងគឃ្លើន ដែលបានបង្កឱ្យមានរលក នៃការដំឡើងអត្រាការប្រាក់នៅ ជុំវិញពិភពលោក វាធ្វើឱ្យលទ្ធភាពដែលសេដ្ឋកិច្ច សកលធ្លាក់ចុះមានការកើនឡើងខ្លាំង ។ ប្រទេសដែលបានដើរផ្ទុយ ពីនិន្នាការអភិវឌ្ឍន៍ពិភពលោក មិនមែនប្រទេសចិននោះទេ គឺជាសហរដ្ឋអាមេរិកវិញ ។
ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ចចិន នាពេលថ្មីៗនេះ សមាគមជំរុញពាណិជ្ជកម្មចិន បានធ្វើការស្ទង់មតិ ចំពោះសហគ្រាសបរទេសនិង សមាគមពាណិជ្ជកម្មបរទេសប្រចាំ នៅប្រទេសចិនចំនួនជាង ១៦០ ។ តាមលទ្ធផលបង្ហាញឱ្យឃើញថា ៩៩,៤% នៃសហគ្រាសបរទេសដែលបង្ហាញមតិថា មានជំនឿចិត្តកាន់តែខ្លាំង ចំពោះការអភិវឌ្ឍនៃសេដ្ឋកិច្ចចិនក្នុងឆ្នាំ ២០២៣ ៩៨,៧%នៃសហគ្រាស បរទេសបានបង្ហាញថា ពួកគេនឹងរក្សា និងពង្រីក ការវិនិយោគ របស់ខ្លួននៅប្រទេសចិន ៨៩,៨% នៃសហគ្រាសបរទេស បង្ហាញថា នឹងរក្សាខ្សែសង្វាក់ឧស្សាហកម្ម របស់ខ្លួននៅប្រទេសចិន ហើយ ១០,២% នៃសហគ្រាសបរទេសគ្រោង នឹងផ្ទេរខ្សែសង្វាក់ឧស្សាហកម្ម នៅក្រៅប្រទេស មកកាន់ប្រទេសចិន ។ វាច្បាស់ណាស់ ដែលសហរដ្ឋអាមេរិក ប៉ុនប៉ងប្រើបញ្ហាវីរុស ដើម្បីបង្កើត”ទ្រឹស្ដី ប៉ះពាល់សេដ្ឋកិច្ច”គឺទៅមិនរួចទេ ។
នៅក្នុងក្រសែភ្នែក របស់សហរដ្ឋអាមេរិក ជំងឺឆ្លងមិនមែនជាព្រឹត្តិការណ៍ សុខាភិបាលសាធារណៈធម្មតានោះទេ ប៉ុន្តែជាអាវុធដែលអាចបង្ករឿង ហេតុផ្សេងៗបាន។ ហើយនេះទើបជាឧបសគ្គធំបំផុត សម្រាប់ពិភពលោក ក្នុងការរួចផុតពីអ័ព្ទនៃជំងឺឆ្លង ៕

To Top