ស្ដុកហូម ៖ នាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson បានឲ្យដឹងថា ប្រទេសស៊ុយអែត នឹងក្លាយជាផ្នែកមួយនៃគំនិតផ្តួចផ្តើម Sky Shield Initiative (ESSI) របស់អឺរ៉ុប និងចូលរួមនៅក្នុងប៉ូលីសដែន អាកាសលើតំបន់បាល់ទិក។
ទូរទស្សន៍ស៊ុយអែត (SVT) បានដកស្រង់សម្តីលោក Kristersson ដែលបានឲ្យដឹង នៅឯគោលនយោបាយការពារជាតិ និងសន្តិសុខប្រចាំឆ្នាំ របស់ប្រទេសស្កែនឌីណាវី ដែលកាលពីឆ្នាំមុន បានសម្រេចចិត្តចូល រួមជាមួយអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅក្នុងសន្និសីទនៅទីក្រុង Salen ចម្ងាយប្រហែល ៤៣០ គីឡូម៉ែត្រភាគពាយព្យ នៃរដ្ឋធានីស្ដុកហូម ។
ដឹកនាំដោយប្រទេស អាល្លឺម៉ង់ ESSI ដែលបានចាប់ផ្តើមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិណាតូក្នុងខែតុលា ឆ្នាំ២០២២ មានបំណងបង្កើតប្រព័ន្ធ ការពារដែនអាកាស និងមីស៊ីលរបស់អឺរ៉ុប តាមរយៈការទិញឧបករណ៍ការពារដែនអាកាស និងមីស៊ីលរួមគ្នា ដោយបណ្តាប្រទេសអឺរ៉ុប និងដើម្បីពង្រឹងអាកាសរួមបញ្ចូលគ្នារបស់ណាតូ និង នេះបើតាមអង្គការណាតូ ។
ប្រទេសស៊ុយអែត និងហ្វាំងឡង់បានដាក់សំណើជាផ្លូវការ ក្នុងពេលដំណាលគ្នា ដើម្បីចូលរួមជាមួយណាតូក្នុងខែឧសភា ឆ្នាំ២០២២ ប៉ុន្តែរហូតមកដល់ពេលនេះ សម្ព័ន្ធមិត្តរបស់អង្គការណាតូ ពីរគឺហុងគ្រី និងទួរគី មិនទាន់បានផ្តល់សច្ចាប័ន លើពិធីសារចូលជាសមាជិក របស់ពួកគេនៅឡើយទេ៕