ព័ត៌មានអន្តរជាតិ

លោកXi Jinping ៖ មនុស្សម្នាក់ៗ សុទ្ធតែមិនងាយស្រួលទេ តែពន្លឺថ្ងៃគឺនៅខាងមុខ

មុនចូលឆ្នាំថ្មីឆ្នាំសកល លោក Xi Jinpingប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំសកល២០២៣ ក្នុងសារជូនពរ លោកបានថ្លែងថា តាំងពីផ្ទុះរាលដាលជំងឺកូវីដ១៩មក ប្រទេសចិន បាន តម្កល់ប្រជាជន ជាអាទិភាពជានិច្ច និងតម្កល់ទុកអាយុជីវិតជាចម្បង ប្រកាន់ខ្ជាប់ នូវការបង្ការ និងគ្រប់គ្រងដោយវិទ្យាសាស្ត្រ និង ត្រឹមត្រូវ កែសម្រួលវិធានការបង្ការ និងគ្រប់គ្រង តាមសភាពការណ៍ជាក់ស្តែង ដើម្បីខិតខំប្រឹងប្រែង អស់ពីលទ្ធភាព ក្នុងការការពារសុវត្ថិភាព អាយុជីវិតនិង សុខភាព របស់ប្រជាជន ។កម្មាភិបាលនិងមហាជនទាំងអស់ ពិសេសគឺបុគ្គលិកពេទ្យ និងបុគ្គលិកធ្វើការ តាមមូលដ្ឋានមិនខ្លាចការលំបាក ខិតខំបំពេញការងារ យ៉ាងអង់អាចក្លាហាន ឆ្លងតាមការខិតខំប្រឹង ប្រែងយ៉ាងមុតមាំ យើងបានយកឈ្នះ ការលំបាកនិង បញ្ហាប្រឈមដែលមិនធ្លាប់ជួប នាពេលកន្លងមក មនុស្សគ្រប់រូបសុទ្ធតែមិនងាយទេ ។ បច្ចុប្បន្ននេះ ការបង្ការនិងគ្រប់គ្រង នឹងជំងឺកូវីដ១៩បានឈានចូលដំណាក់កាលថ្មី តែនៅតែស្ថិតក្នុង ខណៈពេលដ៏ពិបាក យើងសុទ្ធតែខិតខំតស៊ូយ៉ាងស្វិតស្វាញ អនាគតដ៏ភ្លឺស្វាង គឺនៅខាងមុខហើយ !

ក្នុងអំឡុងពេលរាតត្បាត ជំងឺកូវីដ១៩ រយៈពេល៣ ឆ្នាំ ប្រទេសចិនមានការរីកចម្រើនជាលំដាប់ និងឆ្ពោះទៅមុខក្រោមសម្ពាធ។ ជាមួយនឹងការមកដល់ នៃយុគសម័យក្រោយ ការរាតត្បាតជំងឺកូវីដ១៩ អង្គភាពទីផ្សារ ដែលមានមនុស្សរាប់រយលាននាក់ ប្រាកដជានឹងបង្កើតសមិទ្ធផលជាច្រើន ដើម្បីផ្តល់ការគាំទ្រ តម្រូវការដ៏ខ្លាំង សម្រាប់ការងើបឡើងវិញ នៃទីផ្សារពិភពលោក ។ ការបើកចំហរ របស់ប្រទេសចិន នឹងនាំឱ្យពិភពលោកមានពន្លឺថ្ងៃ។ សូមលើកឧទាហរណ៍តូចមួយ គេហទំព័រ របស់រដ្ឋបាលអន្តោប្រវេសន៍ជាតិបានប្រកាសថា ការអនុម័តលិខិតឆ្លងដែន សម្រាប់ពលរដ្ឋចិន ដែលទៅក្រៅប្រទេសនឹងបើកឡើងវិញចាប់ពីថ្ងៃទី ៨ខែមករា ឆ្នាំ ២០២៣នេះតទៅ ។ ដំណឹងនេះប្រកាស ចេញត្រឹមតែ១៥ នាទីប៉ុណ្ណោះ ចំនួន នៃការស្វែងរកសំបុត្រយន្តហោះអន្តរជាតិ តាមអនឡាញបានកើនឡើងដល់ទៅ ៧ ដង និងចំនួនមនុស្សរឆែកមើលគោលដៅ ទេសចរណ៍ដ៏ទាក់ទាញបំផុត លើពិភពលោកបានកើនឡើង ១០ ដង។

ការរស់នៅរបស់ប្រទេសចិន កំពុងវិលត្រឡប់មកធម្មតាវិញ ជាបណ្ដើរៗ ដែលធ្វើឱ្យពិភពខាងក្រៅ ពោរពេញទៅដោយទំនុកចិត្ត ចំពោះនិន្នាការសេដ្ឋកិច្ច របស់ប្រទេសចិន។ ជាមួយនឹង ការធ្វើដំណើរទៅក្រៅប្រទេស ដោយមានសណ្តាប់ធ្នាប់ របស់ពលរដ្ឋចិន ប្រទេស និងតំបន់ដែលពឹងផ្អែកលើវិស័យ ទេសចរណ៍បានចាប់ផ្តើមទន្ទឹង រង់ចាំឥទ្ធិពលជំរុញភ្ញៀវ ទេសចរចិន មកលើសេដ្ឋកិច្ចក្នុងស្រុក។ ជាមួយនឹងការកែសម្រួល នៃគោលនយោបាយបង្ការការ រាតត្បាតជំងឺកូវីដ១៩របស់ប្រទេសចិន ប្រទេសទាំងអស់កំពុងត្រៀម ទទួលដំណើររបស់ភ្ញៀវ ទេសចរណ៍ចិន៕

To Top