ព័ត៌មានអន្តរជាតិ

មានក្តីបារម្ភថា រុស្ស៊ីកំពុងអូសសម្ព័ន្ធជិត ស្និតរបស់ខ្លួន គឺបេឡារុស្ស ឱ្យចូលរួមក្នុងសង្គ្រាមអ៊ុយក្រែន

បរទេស ៖ ទូរទស្សន៍ការពារជាតិ របស់ប្រទេសរុស្សី បានផ្សាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ី និងបេឡារុស្ស បានពង្រីកសមយុទ្ធយោធារួមគ្នា នៅក្នុងប្រទេសបេឡារុស្ស ខណៈដែលការព្រួយបារម្ភ កាន់តែខ្លាំង ឡើងថា ទីក្រុងមូស្គូកំពុងជំរុញ សម្ព័ន្ធមិត្តជិតស្និទ្ធបំផុត របស់ខ្លួនមួយនេះ ឱ្យចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែន ។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សារព័ត៌មាន រ៉យទ័របានរាយការណ៍ថា ប្រទេសទាំងពីរបានបន្ថែមសព្វាវុធ ទាហាន និង ឧបករណ៍ឯកទេសទៅក្នុងសមយុទ្ធ ហើយកំពុងធ្វើសមយុទ្ធ បានប្រើប្រាស់បទពិសោធន៍ និងជំនាញរបស់រុស្ស៊ីនៅអ៊ុយក្រែន។

កាលពីថ្ងៃសុក្រ មេដឹកនាំប្រទេសបេឡារុស្ស លោក Alexander Lukashenko បានធ្វើដំណើរទៅមូលដ្ឋានយោធា ដែលកងទ័ពរុស្ស៊ីឈរជើង ដើម្បីជួបជាមួយកងទ័ព និងពិភាក្សាអំពីសមយុទ្ធយោធារួមគ្នា។

បណ្តាញ Telegram ក្រៅផ្លូវការដែលតាមដាន សកម្មភាពយោធានៅក្នុងប្រទេសបេឡារុស្ស បានរាយការណ៍ថា ទាហានរុស្ស៊ីចន្លោះពី ១ ៤០០នាក់ ទៅ ១ ៦០០នាក់ បានមកដល់ ទីក្រុង Vitebsk ភាគឦសានប្រទេសបេឡារុស្ស កាលពីថ្ងៃអាទិត្យ ។ រ៉យទ័រ បានផ្សាយថា ខ្លួនមិនអាចផ្ទៀងផ្ទាត់ ព័ត៌មានដោយឯករាជ្យបានទេ ៕

To Top