ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន៖​ មិនទាន់មានអ្នកណាម្នាក់ ផ្តល់ឲ្យអ៊ុយក្រែន គ្រប់គ្រាន់នៅឡើយ

" "

បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ុយក្រែន លោក Dmitry Kuleba កាលពីថ្ងៃចន្ទម្សិលមិញនេះ បានអំពាវនាវសាជាថ្មី ទៅកាន់គ្រប់ដៃគូ របស់ប្រទេសអ៊ុយក្រែន ក្នុងការបន្តផ្តល់នូវសព្វាវុធបន្ថែម ជាច្រើនទៀតមកឲ្យខ្លួន ដើម្បីប្រយុទ្ធតតាំងជាមួយនឹងរុស្សី ហើយដោយបញ្ជាក់ថា មកដល់ពេលនេះ នៅមិនទាន់មានប្រទេសណា បានផ្តល់គ្រប់គ្រាន់តាមការចង់បាន របស់អ៊ុយក្រែននៅឡើយ។

លោក Kuleba បានថ្លែងបែបនេះថា៖ អ៊ុយក្រែនពិតជាដឹងគុណ ចំពោះគ្រប់ដៃគូទាំងអស់ ប៉ុន្តែយើងនឹងត្រូវរក្សាភាពស្មោះត្រង់ថា គ្មានអ្នកណាម្នាក់អាចផ្តល់យើង បាននូវអ្វីដែលចង់បាននៅឡើយទេ។ ការបំពាក់អាវុធដល់ប្រទេសរបស់យើង សម្រាប់ជ័យជំនះ គឺជាមធ្យោបាយដ៏ខ្លីបំផុត ក្នុងការស្តារសន្តិភាព និងសន្តិសុខនៅអឺរ៉ុបផងដែរ៕

" "

គួរឲ្យដឹងដែរថា គិតចាប់តាំងតែពីពេលកើតមានជម្លោះ រវាងប្រទេសអ៊ុយក្រែននិងរុស្សី មកបណ្តាប្រទេសលោកខាងលិចជាច្រើន បាននាំគ្នាបញ្ជូនសព្វាវុធ និងគ្រឿងប្រើប្រាស់យោធាជាច្រើន ទៅឲ្យរដ្ឋាភិបាលទីក្រុងគៀវ ក្នុងការប្រយុទ្ធជាមួយនឹងរុស្សី ដែលក្នុងនោះគិតត្រឹមសហរដ្ឋអាមេរិកប៉ុណ្ណោះ ទំហំនៃការផ្តល់ជាជំនួយមានរហូតទៅដល់ ជាង១០០ពាន់លានដុល្លាររួចមកហើយ៕ ប្រែសម្រួល៖ស៊ុនលី

" "
To Top