ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន សម្តែងការប្រឆាំងយ៉ាងដាច់ខាត ចំពោះការអនុវត្តវិធានការដាក់កំហិត ចំពោះការចូលដែនរបស់អ្នកដំណើរចិន ដែលប្រកបដោយភាពរើសអើង ព្រមទាំងចាត់វិធានការតបតដូចគ្នាវិញ

នៅថ្ងៃទី១០ ខែមករា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំថា ប្រទេសមួយចំនួនតូចមិនអើពើ នឹងការពិតជាក់ស្តែងបែបវិទ្យាសាស្រ្ត និងសភាពការណ៍ជាក់ស្តែង នៃការឆ្លងជំងឺកូវីដ ១៩ របស់ប្រទេសខ្លួនដោយទទូច អនុវត្តវិធានការដាក់កំហិត ចំពោះការចូលដែនរបស់អ្នកដំណើរចិន ដែលប្រកបដោយភាពរើសអើង ហេតុនេះហើយ ក្រសួងការបរទេសចិន ប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ព្រមទាំងចាត់វិធានការតបតដូចគ្នាវិញ ។

លោក Wang Wenbin បានថ្លែងទៀតថា ប្រទេសចិនប្រកាន់អាកប្បកិរិយា អនុវត្តជាក់ស្តែងក្នុងការធ្វើការ ប្រាស្រ័យទាក់ទងយ៉ាងពេញលេញ ជាមួយប្រទេសពាក់ព័ន្ធដោយបានបកស្រាយ យ៉ាងលម្អិតពីលក្ខណៈវិទ្យាសាស្ត្រ និងភាពសមហេតុផលនៃការកែលម្អ វិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លង របស់ប្រទេសចិនព្រម និងស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ នៅប្រទេសចិននាពេលបច្ចុប្បន្ននេះ ។

ប៉ុន្តែ ប្រការដែលគួរឱ្យសោកស្តាយនោះ គឺ ប្រទេសមួយចំនួនតូចមិនអើពើ នឹងការពិតជាក់ស្តែងបែបវិទ្យាសាស្រ្ត និងសភាពការណ៍ជាក់ស្តែង នៃការឆ្លងជំងឺកូវីដ ១៩ របស់ប្រទេសខ្លួនដោយទទូច អនុវត្តវិធានការដាក់កំហិតចំពោះការចូល ដែនរបស់អ្នកដំណើរចិន ដែលប្រកបដោយភាពរើសអើង ហេតុនេះហើយ ក្រសួងការបរទេសចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះរឿងនេះព្រមទាំង ចាត់វិធានការតបតដូចគ្នាវិញ ៕

To Top