ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីប្រេស៊ីល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅរដ្ឋផ្លរីដា ខណៈអ្នកគាំទ្ររបស់លោកជាង ១៥០០នាក់ ត្រូវបានចាប់ខ្លួន

រីយ៉ូ៖ អតីតប្រធានាធិបតីប្រេស៊ីលស្តាំនិយមលោក Jair Bolsonaro ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ក្នុងរដ្ឋផ្លរីដាកាលពីថ្ងៃច័ន្ទ ដោយជំងឺឈឺក្រពះ ខណៈដែលអ្នកគាំទ្ររបស់លោកចំនួនជាង ១៥០០ នាក់ត្រូវបានប្រមូលផ្តុំនៅទីក្រុង Brasilia បន្ទាប់ពីបានវាយលុកអគារសំខាន់ៗ នៅក្នុងរដ្ឋធានីកាលពីចុងសប្តាហ៍កន្លងទៅ។

ប្រធានាធិបតីថ្មីប្រេស៊ីលលោក Luiz Inacio Lula da Silva ដែលជាជនឆ្វេងនិយម ដែលបានចូលកាន់តំណែងនៅថ្ងៃទី០១ ខែមករាបន្ទាប់ពីបានផ្តួលលោក Bolsonaro នៅក្នុងការបោះឆ្នោតខែតុលា បានប្តេជ្ញាថា នឹងនាំកាត់ទោសជនបង្ក ដើម្បីរកយុត្តិធម៌វិញទាំងអស់។

លោក​បាន​ចោទ​ក្រុម​កុប្បកម្ម​ ពី​ការ​ព្យាយាម​ផ្តួលរំលំ​ លទ្ធិប្រជាធិបតេយ្យ ហើយ​បាន​ចោទ​សួរ​ថា​ហេតុអ្វី​ បាន​ជា​កងទ័ព​មិន​បង្អាក់ ​ការ​អំពាវនាវ​ឲ្យ​មាន​រដ្ឋប្រហារ​យោធា​ នៅ​ក្រៅ​បន្ទាយ​របស់​ពួកគេ។

កាលពីថ្ងៃអាទិត្យ ហ្វូងមនុស្សដែលមានកំហឹង បានវាយលុកពេញសភា តុលាការកំពូល និងការិយាល័យប្រធានាធិបតី ដោយវាយកម្ទេចបង្អួច គ្រឿងសង្ហារិម និងការងារសិល្បៈ នៅក្នុងការវាយប្រហារដ៏អាក្រក់បំផុត លើស្ថាប័នរដ្ឋចាប់តាំងពីការវិលត្រឡប់ របស់ប្រេស៊ីលទៅកាន់លទ្ធិប្រជាធិបតេយ្យ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ។

លោក Bolsonaro ដែលបានធ្វើដំណើរទៅកាន់ សហរដ្ឋអាមេរិកប៉ុន្មានថ្ងៃមុនពេល អាណត្តិរបស់លោកបានបញ្ចប់ បានទៅមន្ទីរពេទ្យក្នុងទីក្រុង Orlando កាលពីថ្ងៃចន្ទដោយត្អូញត្អែរ ពីការឈឺចាប់ពោះវៀនទាក់ទងនឹង ការចាក់ ដែលលោកបានរងការឈឺចាប់ អំឡុងពេលយុទ្ធនាការបោះឆ្នោត ឆ្នាំ២០១៨ ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top