ព័ត៌មានអន្តរជាតិ

ប៉ូឡូញ បន្តដាក់ពាក្យបណ្តឹងទៅសហរដ្ឋអាមេរិក ករណីទាមទាប្រាក់សំណងសង្គ្រាមជាង១ ទ្រីលានដុល្លារ

បរទេស៖ មន្ត្រីរដ្ឋាភិបាលនៃប្រទេសប៉ូឡូញកាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការអំពាវនាវទៅកាន់រដ្ឋាភិបាលទីក្រុង វ៉ាស៊ិនតោនដើម្បីអាច ធ្វើការដាក់ សំពាធបន្ថែមទៀតទៅលើប្រទេសអាល្លឺម៉ង់ ក្នុងការយល់ព្រមទូទាត់ ប្រាក់សំណង ចិត្តដែលរដ្ឋាភិបាលក្រុង Warsaw បានទាមទារពីប្រទេសអាល្លឺម៉ង់ប្រមាណជា១,៣៩ទ្រីលានដុល្លារ។

ថ្លែងទៅកាន់សន្នសិតកាសែតមួយកាលពីថ្ងៃអង្គារម្សិលមិញនេះ អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Arkadiusz Mularczyk បានបញ្ជាក់ថា នឹងរៀបចំពាក្យបណ្តឹងទៅកាន់សភាអាមេរិក គឺជាជំហ៊ានបន្ទាប់របស់ ខ្លួនដើម្បីទាមទារប្រាក់ ជំងឺចិត្តពីប្រទេសអាល្លឺម៉ង់ឲ្យបាន។

លោកបន្តថា៖ពួកយើងជឿជាក់ថាអាមេរិកដែលជាប្រទេស មានការកំណត់ច្បាស់លាស់ទៅ លើបញ្ហានេះនិងជាអ្នក រៀបចំរបៀបរៀបរយពិភពលោកនោះ គឺជាកូនសោរដ៏សំខាន់សម្រាប់ប៉ូឡូញក្នុងពេល ដែលយើងកំពុងទាមទារ ឲ្យមានការ ត្រួតពិនិត្យទៅលើបញ្ហាគោលការណ៍ច្បាប់អន្តរជាតិ បញ្ហាសិទ្ធមនុស្សនិងបញ្ហាច្បាប់នៃសង្គ្រាមជាពិសេស។

លោកមានជំនឿជាក់ថាគណកម្មការសភា ព្រមទាំងសមាជិកសភារបស់អាមេរិកនឹងជួយគាំទ្រដល់រដ្ឋាភិបាលប៉ូឡូញ ក្នុង ការសម្រេចឲ្យបាននូវការទាមទារ សំណងពីសង្គ្រាមលោកទី២ មួយនេះ ពីប្រទេសអាល្លឺម៉ង់៕

ប្រែសម្រួល៖ស៊ុនលី

To Top