ព័ត៌មានអន្តរជាតិ

លោកXiJinpingប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថាគន្លឹះ ក្នុងសន្និសីទពេញអង្គលើកទី២ នៃគណៈកម្មាធិការ ត្រួតពិនិត្យវិន័យមជ្ឈិមចិន អាណត្តិទី២០

ព្រឹកថ្ងៃទី៩ខែមករា លោក XiJinping អគ្គលេខាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថា គន្លឹះក្នុងសន្និសីទ ពេញអង្គលើកទី២នៃគណៈកម្មាធិការ ត្រួតពិនិត្យវិន័យមជ្ឈិមចិន អាណត្តិទី២០ ។ លោកបានគូសបញ្ជាក់ថា ត្រូវឈរលើមូលដ្ឋាន នៃការកាន់អំណាចរយៈពេលយូររបស់បក្ស ស្ថិរភាពនិងសន្តិភាពយូរអង្វែងរបស់ប្រទេសជាតិ និងសុភមង្គលនិងសុខដុមរមនា របស់ប្រជាជន ដើម្បីចាត់ទុកការគ្រប់គ្រងបក្ស យ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយជាយុទ្ធសាស្ត្ររយៈពេលយូរ ប្រកាន់ខ្ជាប់នូវការចង្អុល បង្ហាញ ពីទិសដៅនៃបញ្ហា រក្សាភាពនឹងនរខាងយុទ្ធសាស្ត្រ ដើម្បីជំរុញឱ្យសមាជិកបក្សនិងកម្មភិបាល ទាំងឡាយ មានភាពសកម្ម ភាពម្ចាស់ការនិង ភាពឆ្នៃប្រឌិត បង្កបរិយកាសដ៏រស់រវើកសម្រាប់ការធ្វើកិច្ចខិតខំប្រឹងប្រែង ក្នុងដំណើរថ្មី និងបង្កើតសមិទ្ធផលក្នុងយុគសម័យថ្មី៕

To Top