ព័ត៌មានអន្តរជាតិ

ជើងហោះហើរ ក្នុងស្រុកទាំងអស់ នៅអាមេរិក ត្រូវបានផ្អាកការហោះហើរ ដល់ម៉ោង៩ ដោយសារមានបញ្ហាប្រព័ន្ធគ្រប់គ្រង

វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ថា ជើងហោះហើរក្នុងស្រុកទាំងអស់ របស់សហរដ្ឋអាមេរិក ត្រូវបានផ្អាករហូតដល់ម៉ោង៩និង០០នាទី ត្រូវនឹងម៉ោង២និង០០នាទីម៉ោងសកល ដោយសារតែមានបញ្ហាជាមួយនឹងប្រព័ន្ធគ្រប់គ្រងជាតិ ។ សេចក្តីជូនដំណឹងដល់ប្រព័ន្ធបេសកកម្មផ្លូវអាកាស បានឲ្យដឹងដូច្នេះ ។

ក្រសួងអាកាសចរណ៍សហព័ន្ធ ហៅកាត់ (FAA) បានឲ្យដឹងថា ខ្លួនកំពុងធ្វើការដើម្បីស្ដារប្រព័ន្ធដែលជូនដំណឹង ដល់អ្នកបើកយន្តហោះអំពីគ្រោះថ្នាក់ ដែលអាចកើតមាននៅលើផ្លូវហោះហើរ បន្ទាប់ពីការដាច់ភ្លើងនៅទូទាំងប្រទេស ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ FAA បានឲ្យដឹងថា មុខងារមួយចំនួនកំពុងចាប់ផ្តើមត្រលប់មកវិញ នៅលើអ៊ីនធើរណេត ប៉ុន្តែ “ប្រតិបត្តិការនៃប្រព័ន្ធដែនអាកាសជាតិ នៅតែមានកម្រិត” ។

ក្រសួងខាងលើ បានឲ្យដឹងថា ខ្លួននឹងផ្តល់ព័ត៌មានថ្មីៗ ។

ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានឲ្យដឹងថា ការដាច់ភ្លើងកំពុងប៉ះពាល់ដល់ “ជើងហោះហើរទាំងអស់ រួមទាំងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់” ។

ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានឲ្យដឹងថា ពួកគេបានពន្យារពេលជើងហោះហើរ ក្នុងស្រុកទាំងអស់ រហូតដល់ពួកគេបានទទួលដំណឹងបន្ថែមពី FAA ។

អាកាសយានដ្ឋានអន្តរជាតិ Austin-Bergstrom នៃរដ្ឋតិចសាស់ បានបញ្ជាក់នៅក្នុងបណ្តាញសង្គម Twitter ថា “ការដាច់ភ្លើង FAA នឹងធ្វើឱ្យមានការឈប់សម្រាកនៅ AUS និងព្រលានយន្តហោះផ្សេងទៀត នៅទូទាំងប្រទេស” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top