ព័ត៌មានអន្តរជាតិ

អឺរ៉ុប បន្តទាមទារជំងឺចិត្ត ពីអ៊ីស្រាអ៊ែល

បរទេស៖ ស្នងការសភាអឺរ៉ុប សម្រាប់ការគ្រប់គ្រងវិបត្តិលោក Janes Lenarcic កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការឆ្លើយតបទៅកាន់ ក្រុមមេធាវីជាច្រើនរូបថា អឺរ៉ុបតែងតែបានធ្វើការ ទាមទារឲ្យអ៊ីស្រាអ៊ែល ក្នុងការទូទាត់សំណង ជាទឹកប្រាក់ទៅលើការខូចខាត នៃផ្ទះសំបែងជាច្រើនខ្នងនៅក្នុងតំបន់ West Bank ដែលត្រូវបានសាងសង់កន្លងមកដោយ ប្រើប្រាស់ថវិកាជំនួយរបស់សហភាពអឺរ៉ុប។

យោងតាមការចេញផ្សាយរបស់កាសែត The Haaretz លិខិតស្នើរបស់លោក Lenarcic បានធ្វើឡើងបន្ទាប់ពីលិខិតដែលត្រូវបានចុះហត្ថលេខា ដោយសមាជិកសភាអឺរ៉ុប ២៤រូប ទៅកាន់ស្នងការអឺរ៉ុប ទទួលបន្ទុកកិច្ចការងារគ្រប់គ្រងវិបត្តិ ដែលបានទាមទារឲ្យអ៊ីស្រាអ៊ែល ក្នុងការទូទាត់ប្រាក់ចំពោះសកម្មភាព របស់ខ្លួនដែលបានធ្វើឲ្យខូចខាតនិងបំផ្លាញផ្ទះសំបែង ជាច្រើនខ្នងនៅក្នុងតំបន់ West Bank។

នៅក្នុងការឆ្លើយតបរបស់គាត់ ជាមួយនឹងក្រុមមេធាវីផងដែរ លោក Lenarcic បាននិយាយថា EU បានថ្កោលទោសរហូតមកចំពោះ គោលនយោបាយការតាំង ទីលំនៅរបស់អ៊ីស្រាអែល និងសកម្មភាពខុសច្បាប់ដែល
បានធ្វើឡើង ហើយបន្ថែមថា អឺរ៉ុបបានធ្វើការស្នើសុំឱ្យអ៊ីស្រាអែល ប្រគល់មកវិញ ឬទូទាត់សងសម្រាប់ទ្រព្យសម្បត្តិដែលជាមូលនិធិដោយសហភាពអឺរ៉ុប ទាំងនោះមកវិញ។

ទោះបីជាយ៉ាងណាក្តី សម្រាប់ឆ្នាំ២០២២កន្លងមកនេះ ចំនួននៃផ្ទះដែលអ៊ីស្រាអ៊ែល បានបំផ្លិចបំផ្លាញនៅក្នុងតំបន់ West Bank មានចំនួនតិចជាងបន្តិច កាលពីឆ្នាំដោយសរុបមានទៅដល់ ៩១១អគារស្នាក់នៅ និងធ្វើឲ្យមនុស្ស
ប្រមាណជា១២០៩នាក់ ត្រូវបង្ខំចិត្តផ្លាស់ប្តូរទីលំនៅ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top