ព័ត៌មានអន្តរជាតិ

សមាជិកណាតូ បញ្ជូនគ្រាប់បែកចង្កោម ដែលគេបានហាមប្រើ ទៅឱ្យអ៊ុយក្រែន

" "

បរទេស៖ ទស្សនាវដ្ដី Foreign Policy បានរាយការណ៍ថា ប្រទេសអ៊ុយក្រែនបានទទួលការ ដឹកជញ្ជូនគ្រាប់បែកចង្កោម ដ៏ចម្រូងចម្រាសពីទីក្រុងTürkiye។ រដ្ឋាភិបាលទីក្រុងគៀវ បានស្នើសុំឱ្យទីក្រុងវ៉ាស៊ីនតោន នូវអាវុធសម័យសង្គ្រាមត្រជាក់ អស់រយៈពេលជាច្រើនខែមកហើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ការនាំចេញបានធ្វើឡើង ចាប់តាំងពីខែវិច្ឆិកាមក អតីតមន្ត្រីអាមេរិក និងអឺរ៉ុបបានប្រាប់សារព័ត៌មាន។ ប៉ុន្តែយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ថាតើ គ្រាប់បែកប៉ុន្មានគ្រាប់ត្រូវបានទទួល ឬមិនទាន់បានប្រើនៅសមរភូមិនៅឡើយទេ។

" "

ច្បាប់របស់សហរដ្ឋអាមេរិក បានហាមឃាត់ការនាំចេញ អាវុធចង្កោមណាមួយដែលមានអត្រាបរាជ័យ លើសពីកម្រិតជាក់លាក់មួយ។ បទប្បញ្ញត្តិដូចគ្នាទាមទារឱ្យមានការធានាថា គ្រាប់បែកចង្កោមនឹងមិនត្រូវបានប្រើ នៅក្នុងតំបន់ដែលជនស៊ីវិល អាចមានវត្តមាននោះទេ។ ទីក្រុងវ៉ាស៊ីនតោនបាន បដិសេធម្តងហើយម្តងទៀត នូវសំណើពីទីក្រុងគៀវ សម្រាប់ការផ្គត់ផ្គង់ DPICMs ។

" "

សមាជិកណាតូអឺរ៉ុបភាគច្រើន គឺជាហត្ថលេខីនៃអនុសញ្ញាឆ្នាំ ២០០៨ ស្តីពីគ្រាប់បែកចង្កោម (CCM) ដែលហាមឃាត់អាវុធប្រភេទនេះ។ Türkiye មិនមែនជាសមាជិក ក្នុងចំណោមពួកគេនោះទេ ប៉ុន្តែមានឋានៈជាអ្នកសង្កេតការណ៍ នៅក្នុងអង្គការដែលមានមូលដ្ឋាន នៅក្រុងហ្សឺណែវ ដែលមើលការខុសត្រូវ លើការអនុវត្តសន្ធិសញ្ញា។ វាបានបង្ហាញថាវាគោរពតាមច្បាប់ ទោះបីជាវាមិនមានកាតព្វកិច្ចក៏ដោយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top