ព័ត៌មានអន្តរជាតិ

ការប្រកួតប្រជែងសហគ្រិនភាព និងនវានុវត្តន៍ចិន-អាស៊ាន ឆ្នាំ២០២២ បានបិទបញ្ចប់

កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ការប្រកួតប្រជែនសហគ្រិនភាព និងនវានុវត្តន៍ចិន-អាស៊ានឆ្នាំ២០២២ ដែលផ្ដួចផ្ដើមដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិន និងលេខាធិការដ្ឋានអាស៊ាន ព្រមទាំងទទួលរៀបចំដោយ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រទេសចិន គណៈកម្មាធិការនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាស៊ាន មជ្ឈមណ្ឌលអភិវឌ្ឍន៍នៃ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Torch នៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រទេសចិន និងនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃតំបន់ស្វយ័តជនជាតិ Zhuang ក្វាងស៊ី (មជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន) បានប្រព្រឹត្តទៅដោយជោគជ័យនាទីក្រុងណាននីង ប្រទេសចិន។

ការប្រកួតប្រជែងលើកនេះ មានប្រធានបទ “កិច្ចសហប្រតិបត្តិការនវានុវត្តន៍ ដើម្បីកសាងអនាគតរួមគ្នា” ផ្តោតលើវិស័យឧស្សាហកម្មសំខាន់ៗចំនួនបួនរួមមាន កសិកម្មទំនើប សេដ្ឋកិច្ចឌីជីថល ជីវវេជ្ជសាស្ត្រ និងសុខភាព ការការពារបរិស្ថាននិងសន្សំសំចៃ បើកទទួលគម្រោង ប្រកួតប្រជែងពីសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ សហគ្រាស និងក្រុមក្នុងសង្គមផ្សេងៗ នៅក្នុងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ដោយបែងចែកជាក្រុមសហគ្រាស និងក្រុមបុគ្គលប្រកួតប្រជែង។
ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន ក្នុងខែសីហា ឆ្នាំ ២០២២មក ក្រុមចំនួន ៧១ មកពីបណ្តាប្រទេសនៅតាមបណ្តោយ “ខ្សែក្រវាត់ និងផ្លូវ” រួមទាំងបណ្តាប្រទេសអាស៊ាន បានចូលរួមក្នុងការប្រកួតប្រជែងនេះ។ បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញ គម្រោងដែលមានគុណភាពខ្ពស់ចំនួន ២០ បានលេចចេញជារូបរាង និងឈានទៅវគ្គផ្តាច់ព្រ័ត្រ ។

នៅទីបញ្ចប់ គម្រោងទាំងពីរដែលរួមមាន គម្រោង”Directional Sound to Improve Ear Health—Dr Hearing” និង គម្រោង”Low Carbon Combustion Device Coupled with Data for Ground-air-space and New Energy System Application” បានទទួលរង្វាន់ចំណាត់ ថ្នាក់ទីមួយក្នុងក្រុមសហគ្រាស និងក្រុមបុគ្គល។ គម្រោងចំនួន៦ រួមមាន “Castomize—Casts Made with 4D Printing”ជាដើម ទទួលបានរង្វាន់ចំណាត់ទីពីរ នៅក្នុងក្រុមសហគ្រាស ឬក្រុមបុគ្គល។ គម្រោងចំនួន១២ រួមមានគម្រោង”Changing “Sky-high-priced Medicine” to “Civilian Medicine”: Microbial Synthesis of the Cardiac Glycoside Drug Digitoxin” ជាដើម ទទួលបានរង្វាន់ចំណាត់ថ្នាក់ទីបី នៅក្នុងក្រុមសហគ្រាស ឬក្រុមបុគ្គល។ លើសពីនេះ ដើម្បីលើកទឹកចិត្តដល់ស្មារតីនវានុវត្តន៍ របស់អ្នកច្នៃប្រឌិតវ័យក្មេង មកពីគ្រប់ប្រទេសទាំងអស់ ស្ថាប័នផ្ដួចផ្ដើមកម្មវិធីបានជ្រើសរើស តារាកិច្ចសហប្រតិបត្តិការចំនួន១០រូប និងតារាច្នៃប្រឌិតចំនួន១០រូប តាមរយៈការដាក់ពិន្ទុជារួមលើភាព ច្នៃប្រឌិតរបស់ក្រុមហ៊ុន និងអនាគតនៃកិច្ចសហប្រតិបត្តិការ។

យោងតាមរបាយការណ៍ ការប្រកួតប្រជែងនេះប្រើប្រាស់ ការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងភាពជាសហគ្រិនជាស្ពាន មួយដើម្បីស្វែងរកយន្តការតភ្ជាប់សហគ្រិនភាព និងនវានុវត្តន៍ជាចីរភាព ជំរុញយ៉ាងស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកទេសរវាងប្រទេសចិន និងអាស៊ាន លើកតម្កើងសមត្ថភាពនវានុវត្តន៍ក្នុងប្រទេសចិន និងតំបន់អាស៊ាន ជំរុញភាពរឹងមាំនៃសហគ្រិនភាព និងនវានុវត្តន៍ លើកកម្ពស់ទំនាក់ទំនងទ្វេភាគី លើកត្តានវានុវត្តន៍នានា រួមមានសមិទ្ធផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មូលធនហិរញ្ញវត្ថុ ធនធានមនុស្ស និងទិន្នន័យព័ត៌មានជាដើម ដើម្បីដើរតួនាទីយ៉ាងសំខាន់ ក្នុងការពន្លឿនការកសាងសហគមន៍ ជោគវាសនារួមចិនអាស៊ាន ដែលកាន់តែជិតស្និតបន្ថែមទៀត ៕

To Top