ព័ត៌មានអន្តរជាតិ

ជប៉ុន និង​អាមេរិក យល់​ស្រប​គ្នាថា ចិន​ជា​បញ្ហា​ប្រឈម​ យុទ្ធសាស្ត្រ​ធំ​បំផុត​

តូក្យូ៖ មន្ត្រីការបរទេស និងការពារជាតិកំពូលរបស់ជប៉ុន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធថា អំណាចដែលកំពុងកើនឡើងរបស់ចិន បង្កជា “បញ្ហាប្រឈមជាយុទ្ធសាស្ត្រដ៏ធំបំផុត” នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងលើសពីនេះ ដោយប្តេជ្ញាពង្រឹងការទប់ស្កាត់ ក៏ដូចជាពង្រីកវិសាលភាពនៃ សន្ធិសញ្ញាសន្តិសុខ របស់ពួកគេទៅក្នុងលំហ។

ប្រឈមមុខនឹងការគម្រាមកំហែង ផ្នែកសន្តិសុខយ៉ាងធ្ងន់ធ្ងរផងដែរ ពីកូរ៉េខាងជើង និងរុស្ស៊ី រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi និងរដ្ឋមន្ត្រីការពារជាតិលោក Yasukazu Hamada រួមជាមួយសមភាគីអាមេរិកលោក Antony Blinken និងលោក Lloyd Austin បានយល់ព្រមធ្វើទំនើបកម្ម និងបង្កើនប្រសិទ្ធភាពសម្ព័ន្ធភាព របស់ប្រទេសនៅអ្វីដែលគេហៅថា កិច្ចប្រជុំពីរបូកពីរ នៅវ៉ាស៊ីនតោន។

កិច្ចប្រជុំទ្វេភាគីដែលបានធ្វើឡើង ចុងក្រោយនៅក្នុងខែមករា ឆ្នាំ២០២២ បានធ្វើឡើងតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីប្រទេសជប៉ុន បានអនុម័តឯកសារយុទ្ធសាស្ត្រសន្តិសុខ និងការពារជាតិថ្មីដែលដាក់ទីក្រុងតូក្យូ នៅលើផ្លូវមួយ ដើម្បីទទួលបាននូវសមត្ថភាព “ប្រឆាំងការវាយប្រហារ” ឬសមត្ថភាពក្នុងការវាយលុកមូលដ្ឋានសត្រូវ ប្រសិនបើតម្រូវការកើតឡើង និងការទិញមីស៊ីលឆ្លងទ្វីប Tomahawk រាប់រយគ្រាប់ ដែលផលិតដោយសហរដ្ឋអាមេរិក​ ។

សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា “រដ្ឋមន្ត្រីបានយល់ស្របថា គោលនយោបាយការបរទេស របស់ប្រទេសចិន ស្វែងរកការរៀបចំឡើងវិញ នូវសណ្តាប់ធ្នាប់អន្តរជាតិ ដើម្បីផលប្រយោជន៍របស់ខ្លួន និងប្រើប្រាស់អំណាចនយោបាយ សេដ្ឋកិច្ច យោធា និងបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនរបស់ប្រទេសចិន ដល់ទីបញ្ចប់។ ឥរិយាបថ​នេះ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ​ចំពោះ​សម្ព័ន្ធភាព និង​សហគមន៍​អន្តរជាតិ​ទាំង​មូល ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top