តូក្យូ ៖ ក្រសួងការពារជាតិ បានឲ្យដឹងថា ប្រទេសជប៉ុន បានចាប់ផ្តើមការងារសាងសង់ កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់មូលដ្ឋានកងកម្លាំងស្វ័យការពារ នៅលើកោះដែលគ្មានមនុស្ស រស់នៅក្នុងខេត្តភាគនិរតី ក្រោមផែនការផ្លាស់ប្តូរទីតាំង សមយុទ្ធយោធាដោយប្រើយន្តហោះចម្បាំង ដឹកតាមនាវារបស់សហរដ្ឋអាមេរិក ។
នៅក្នុងការងារដែលរំពឹងថា នឹងមានរយៈពេល 4 ឆ្នាំនៅលើកោះ Mage ក្នុងទីក្រុង Kagoshima ក្រសួងនឹងសាងសង់ផ្លូវរត់ និងកន្លែងផ្ទុកគ្រាប់រំសេវ ជាលើកដំបូង នេះបើយោងតាមរបាយការណ៍ វាយតម្លៃបរិស្ថាន ដែលបានផ្សព្វផ្សាយជាសាធារណៈនៅមុនថ្ងៃនោះ។
គម្រោងនេះនឹងត្រួសត្រាយផ្លូវ សម្រាប់ការផ្លាស់ប្តូរទីតាំង អនុវត្តយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកពីកោះ Iwoto ក្នុងតំបន់ប៉ាស៊ីហ្វិក ចម្ងាយប្រហែល ១២៥០ គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងតូក្យូ បន្ទាប់ពីការងារសាងសង់នៅលើកោះទំហំ ៨គីឡូម៉ែត្រការ៉េ។
យោងតាមប្រភព សហករណ៍ជលផលបានឱ្យដឹងថា ក្រសួងបានស្នើឱ្យ បង់ប្រាក់ចំនួន ២,២ពាន់លានយ៉េន (១៧លានដុល្លារ) ជាសំណងដល់អ្នក នេសាទក្នុងស្រុក ដែលនឹងមិនអាចដំណើរការក្នុង អំឡុងពេលសាងសង់ ៤ឆ្នាំ និង ឆ្នាំវាយតម្លៃបន្ទាប់៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
