ព័ត៌មានអន្តរជាតិ

បំផ្ទុះគ្រាប់បែកអត្តឃាត នៅខាងក្រៅក្រសួងការបរទេសអាហ្គានីស្ថាន បណ្តាលឲ្យស្លាប់មនុស្សដល់ទៅ ២០នាក់

អាហ្វហ្គានីស្ថាន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ថា ការវាយប្រហារដោយ គ្រាប់បែកអត្តឃាតនៅខាងក្រៅ ក្រសួងការបរទេសអាហ្វហ្កានីស្ថាន ក្នុងក្រុងកាប៊ុលបានបណ្តាលឲ្យ មានមនុស្សស្លាប់អស់ជាច្រើននាក់ ។

ប៉ូលិសបានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិលចំនួន ៥នាក់ ត្រូវបានសម្លាប់ ប៉ុន្តែមន្ត្រីតាលីបង់ម្នាក់ទៀតបានស្លាប់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២០នាក់ ។

ការវាយប្រហារនៅក្នុងតំបន់ របស់ក្រុមរដ្ឋឥស្លាម ដែលគេស្គាល់ថា Isis-K បានអះអាងថា ខ្លួនបានធ្វើការវាយប្រហារនេះ ។

ការស្លាប់បានកើតឡើង បន្ទាប់ពីការបំផ្ទុះនាពេលថ្មីៗនេះ ដែលផ្តោតលើផលប្រយោជន៍បរទេស ។ ប្រទេសជាច្រើន រួមទាំងតួកគី និងចិន មានស្ថានទូតនៅក្នុងតំបន់នេះ ។

ក្រុមតាលីបង់បានឲ្យដឹងថា ការវាយប្រហារនេះបានកើតឡើង ប្រហែលម៉ោង ១៦និង០០នាទីម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ១១និង៣០នាទីម៉ោងសកល នៅគ្រាដែលអ្នកបំផ្ទុះគ្រាប់បែកបានព្យាយាម ប៉ុន្តែមិនអាចចូលទៅក្នុង អគារក្រសួងដោយខ្លួនឯងបាននោះទេ ។

លោក Jamshed Karimi អ្នកបើកបរដែលកំពុងរង់ចាំ នៅខាងក្រៅក្រសួងបានឲ្យដឹងថា “ខ្ញុំបានឃើញបុរសនោះបំផ្ទុះខ្លួនឯង” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top