ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ សហរដ្ឋអាមេរិក គួរតែសុំអភ័យទោស និងសងថ្លៃជំងឺ ចិត្តអំពីការធ្វើពិសោធ នុយក្លេអ៊ែរ នៅប្រជុំកោះ Marshall

ពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានសម្តែង “ការយកចិត្តទុកដាក់”យ៉ាងខ្លាំង ចំពោះប្រទេស កោះមហាសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែគ្មានប្រតិបត្តិការ ជាក់ស្តែងដូចការសម្តែង អាកប្បកិរិយានោះទេ ។ មួយរយៈពេលមិន ជាយូរប៉ុន្មាន អង្គការគ្រប់គ្រងសព្វាវុធ ការពារបរិស្ថាន និងអង្គការផ្សេងទៀត ចំនួនជាង១០០ បានផ្ញើសារលិខិតជូនរដ្ឋាភិបាល អាមេរិក ដើម្បីដាស់តឿន ឱ្យអាមេរិកធ្វើតាមពាក្យសន្យា ដោយសុំអភ័យទោស ជាផ្លូវការនិងសងថ្លៃ ជំងឺចិត្ត ដោយសមហេតុផល ចំពោះការដែលអាមេរិក ធ្វើពិសោធនុយក្លេអ៊ែរទ្រង់ទ្រាយធំ នៅប្រជុំកោះ Marshall នៅទសវត្សរ៍ឆ្នាំ៤០និង៥០ នៃសតវត្សន៍មុន ។ នេះជាសំឡេងយុត្តិធម៌ របស់សហគមន៍អន្តរជាតិ ហើយក៏ជាការតវ៉ារួមចំពោះសហរដ្ឋអាមេរិកផងដែរ ។
សហរដ្ឋអាមេរិក ដែលធ្វើឱ្យនុយក្លេអ៊ែររីក សាយភាយ បានក្លាយជាប្រទេសដែលរងការរិះគន់ទូទៅ ពីសហគមន៍អន្តរជាតិ ។
ប្រជុំកោះ Marshall ស្ថិតនៅភាគកណ្តាល នៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលត្រូវសហរដ្ឋអាមេរិក គ្រប់គ្រងផ្នែកយោធា កាលពីឆ្នាំ១៩៤៤ ចាប់ផ្តើមគ្រប់គ្រងដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៤៧ ហើយទទួលបានឯករាជ្យភាពកាលពីឆ្នាំ១៩៨៦ ។ ក្នុងអំឡុងពេលពីឆ្នាំ១៩៤៦ដល់១៩៥៨ សហរដ្ឋអាមេរិក បានធ្វើពិសោធនុយក្លេអ៊ែរចំនួន៦៧លើកនៅប្រជុំកោះ Marshall ។ ព្រមពេលជាមួយគ្នានេះ សហរដ្ឋអាមេរិក ក៏បានចាក់ចោលដីធ្លី ដែលត្រូវនុយក្លេអ៊ែរបំពុលទម្ងន់ជាង១លាន៣សែនតោន នៃទីតាំងធ្វើពិសោធនុយក្លេអ៊ែរក្នុងរដ្ឋ Nevada របស់ខ្លួនទៅលើប្រជុំកោះ Marshall តែម្តង ។

ដោយសាររងកម្លាំង សម្ពាធពីអន្តរជាតិ ពេលសហរដ្ឋអាមេរិក និងប្រជុំកោះ Marshall បានចុះហត្ថលេខាលើ 《កិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងសេរី》 កាលពីឆ្នាំ១៩៨៦ ក៏ឯកភាពគ្នាថា នឹងទទួលរងទំនួលខុស ត្រូវសងថ្លៃជំងឺចិត្តចំពោះការខូចខាតផ្ទាល់ខ្លួន និង ខាងទ្រព្យសម្បត្តិ របស់ប្រជាជនក្នុងតំបន់ដែលបណ្តាល មកពីការធ្វើពិសោធនុយក្លេអ៊ែរ ។ តុលាការមជ្ឈិត្តកម្មអន្តរជាតិមួយ ដែលបង្កើតឡើងកាលពីឆ្នាំ១៩៨៨បានកាត់ក្តីថា សហរដ្ឋអាមេរិកគួរតែសងថ្លៃជំងឺចិត្តចំនួន២ពាន់៣រយលានដុល្លារ អាមេរិកចំពោះប្រជុំកោះ Marshall ប៉ុន្តែត្រូវសហរដ្ឋអាមេរិកបដិសេធ ។ កាសែត 《Los Angeles Times》 បានដកស្រង់ឯកសារជាភស្តុតាង បង្ហាញឱ្យឃើញថា សហរដ្ឋអាមេរិកគ្រាន់តែបានបង់លុយ៤ លានដុល្លារអាមេរិកប៉ុណ្ណោះ ។ រីឯរបាយការណ៍មួយ ដែលវេបសាយបណ្ណសារ នៃក្រសួងការបរទេសអាមេរិក បានចេញផ្សាយកាលពីឆ្នាំ២០០៥បានលើកឡើងថា កិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិក និងប្រជុំកោះ Marshall បានចុះហត្ថលេខា នៅឆ្នាំ១៩៨៦ គឺគ្របដណ្តប់ការទារសំណង ទាំងអស់ដែលបូករួមទាំង កាលពីមុន បច្ចុប្បន្ននេះ និងពេលអនាគត ក៏ដូចជារួមមានទាំង សំណងខាងនុយក្លេអ៊ែរ ។
និយាយតែថើរៗ ចំពោះបទឧក្រិដ្ឋដែលខ្លួនបានប្រព្រឹត្ត ហើយមិនសងថ្លៃជំងឺចិត្ត ឱ្យបានគ្រប់គ្រាន់ ទង្វើអសីលធម៌និង អនុត្តរភាព របស់សហរដ្ឋអាមេរិកបាននាំឱ្យពិភពលោក ទាំងមូលមានការខឹងសម្បាយ៉ាងខ្លាំង ។ កាលពីឆ្នាំ២០២២ កិច្ចប្រជុំលើកទី៥១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចចិត្ត ដោយដាស់តឿន ឱ្យប្រទេស ពាក់ព័ន្ធរ៉ាប់រងទំនួលខុសត្រូវ ដើម្បីជួយប្រជុំកោះ Marshall ឱ្យដោះស្រាយបញ្ហា ដែលបន្សល់ទុក ពីការពិសោធនុយក្លេអ៊ែរ ។ ដោយមកពី《កិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងសេរី》 ជិតនឹងផុត កាលបរិច្ឆេទនៅឆ្នាំ២០២៣ អង្គការជាងមួយរយបានផ្ញើសារ លិខិតជូនរដ្ឋាភិបាលអាមេរិកនៅពេលថ្មីៗកន្លងទៅនេះ ដោយរំពឹងថា សហរដ្ឋអាមេរិកអាចសុំអភ័យទោសជាផ្លូវការ ហើយកំណត់យ៉ាងច្បាស់ពី ចំនួនថ្លៃជំងឺចិត្តកាន់តែសមហេតុផលក្នុងកិច្ចព្រមព្រៀងនេះ ដើម្បីសងយុត្តិធម៌ឱ្យប្រជុំកោះ Marshall វិញ ។

ក្នុងនាមជាប្រទេស ដែលមានឃ្លាំង អាវុធនុយក្លេអ៊ែរធំបំផុត អាមេរិកមិន ត្រឹមតែត្រូវរ៉ាប់រង ទំនួលខុសត្រូវក្នុងការដោះស្រាយ កិច្ចការបន្ទាប់ បន្សំនិង សងថ្លៃជំងឺចិត្ត នៃការធ្វើពិសោធនុយក្លេអ៊ែរ នៅប្រជុំកោះ Marshall ប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវបញ្ឈប់ទង្វើ រីកសាយភាយនុយក្លេអ៊ែរ ដ៏គ្រោះថ្នាក់នាពេលបច្ចុប្បន្ន កុំបន្ថែមបំណុលថ្មីទៅលើបំណុលចាស់ ដែលមិនទាន់សងរួចនោះឱ្យសោះ៕

To Top