ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងព្រមាន ក្នុងការបញ្ជាទិញនិង ប្រើប្រាស់អាវុធ នុយក្លអ៊ែរ

បរទេស៖ ប្រធានាធិបតីនៃប្រទេស កូរ៉េខាងត្បូងលោក Yoon Suk Yeol កាលពីពេលថ្មីៗនេះបានព្រមានថារដ្ឋាភិបាលក្នុងទីក្រុងសេអ៊ូល នឹងអាចធ្វើការបញ្ជាទិញអាវុធនុយក្លេអ៊ែរល ប្រសិនបើភាពតានតឹង
ជាមួយនឹងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនៅតែកើនមានឡើង។

ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានថ្លែងកាលពីដើមខែកន្លងមកថាកូរ៉េខាងជើងនឹងធ្វើការអភិវឌ្ឍក្បាលគ្រាប់មីស៊ីលឆ្លងទ្វីបថ្មីខណៈដែលអាមេរិកនិងកូរ៉េខាងត្បូង កំពុងបន្តព្យាយាមធ្វើឲ្យកូរ៉េខាងជើងនៅដាច់ដោយឡែក។

លោក Yoon បានបន្តថា៖ប្រសិនបើកូរ៉េខាងជើងនិងកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ នឹងក្លាយទៅជារឿងដែលធ្ងន់ធ្ងរជាងនេះនោះកូរ៉ខាងត្បូង ក៏នឹងចាំបាច់ត្រូវតែដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរឬជម្រើសផ្សេងទៀតក្រៅពី ទិញពីបរទេសនោះគឺការផលិតក្បាលគ្រាប់នុយក្លេអ៊ែរដោយខ្លួនឯងផងដែរ។

លោកបានបន្តថា៖ប្រសិនបើរឿង ូនេះកើតឡើងមែននោះកូរ៉េខាងត្បូងនឹងមិនចំណាយយរឡើយដើម្បីទិញយកបច្ចេកវិទ្យានិងផលិតអាវុធប្រភេទនេះ៕ប្រែសម្រួល៖ស៊ុនលី

To Top