ម៉ូស្គុ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ប្រទេសរុស្ស៊ី “វាយតម្លៃជាវិជ្ជមាន” ការសម្រេចចិត្តរបស់ប្រទេសចិន ដើម្បីបង្កើនប្រសិទ្ធភាពគោលនយោបាយឆ្លើយតបនឹងជំងឺកូវីដ-១៩ របស់ខ្លួន រួមទាំងបញ្ហាទាក់ទងនឹងចលនាឆ្លងកាត់ព្រំដែននៃមនុស្ស និងការដឹកជញ្ជូនទំនិញផងដែរ។
អ្នកនាំពាក្យក្រសួងលោកស្រី Maria Zakharova បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោកស្រីថា “យើងចាប់អារម្មណ៍លើប្រទេសចិន ដែលកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា និងថាមវន្ត ហើយចាប់អារម្មណ៍ក្នុងការពង្រឹង និងធ្វើពិពិធកម្មទំនាក់ទំនងជាក់ស្តែងពហុភាគីរបស់យើង” លើ គោលនយោបាយឆ្លើយតបនឹងជំងឺកូវីដ-១៩។
លោកស្រីបានបន្ថែមថា “យើងត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូរបស់យើង ដើម្បីធានាឱ្យមានការពង្រឹងបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរុស្ស៊ី-ចិន ក៏ដូចជាការបន្តឡើងវិញនូវការផ្លាស់ប្តូរទ្រង់ទ្រាយធំដែលបានសម្របសម្រួលរវាងប្រជាជននៃប្រទេសរបស់យើង”៕