ព័ត៌មានអន្តរជាតិ

អីរ៉ង់ប្រហារជីវិត អតីតអនុរដ្ឋមន្ត្រី ការពារជាតិ ដោយចោទថា ជាចារកម្ម MI6 របស់អង់គ្លេស

បរទេស ៖ ប្រទេស អ៊ីរ៉ង់​ បាន​ប្រហារជីវិត​ជនជាតិ​អង់គ្លេស ​ដើមកំណើត-អ៊ីរ៉ង់​ និង​ជា​អតីត​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​ម្នាក់​គឺ​លោក Alireza Akbari ដែល​តុលាការ​របស់ប្រទេស​នេះ បានប្រកាស​កាលពីថ្ងៃសៅរ៍ ។ លោក Akbari ដែលបានបម្រើការ ជាអនុរដ្ឋមន្ត្រីការពារជាតិ របស់អ៊ីរ៉ង់ចន្លោះឆ្នាំ ២០០០ និង ២០០៨ ត្រូវបានចាប់ខ្លួននៅឆ្នាំ ២០១៩ ហើយត្រូវបានកាត់ទោសប្រហារជីវិត ពីបទធ្វើចារកម្មក្នុង នាមទីភ្នាក់ងារស៊ើប ការណ៍សម្ងាត់ MI6 របស់ចក្រភពអង់គ្លេស ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន Mizan របស់តុលាការអ៊ីរ៉ង់បានផ្សាយថា “Alireza Akbari ដែលត្រូវបានកាត់ទោសប្រហារជីវិត ដោយចោទប្រកាន់ពីបទ ពុករលួយនៅលើផែនដី និងសកម្មភាពយ៉ាងទូលំទូលាយ ប្រឆាំងនឹងសន្តិសុខខាងក្នុង និងខាងក្រៅរបស់ប្រទេស តាមរយៈចារកម្មសម្រាប់សេវាស៊ើបការណ៍ សម្ងាត់របស់រដ្ឋាភិបាលអង់គ្លេស… ត្រូវបានប្រហារជីវិត” ។ ទីភ្នាក់ងារនេះបានកត់សម្គាល់ថា Akbari បានទទួលប្រាក់សរុបចំនួន ១ ៨០៥ ០០០ អឺរ៉ូ , ២៦៥ ០០០ផោន និង ៥០ ០០០ ដុល្លារសម្រាប់សកម្មភាព ចារកម្មរបស់គាត់ ។

ការ​ប្រហារ​ជីវិត​ត្រូវ​បាន​ធ្វើ​ តាម​ជំហាន​ការទូត​អរិភាព​របស់​ភាគី​ទាំង​ពីរ ។ ប៉ុន្មានម៉ោងបន្ទាប់ពីវាបានកើតឡើង ក្រសួងការបរទេសអ៊ីរ៉ង់ បានកោះហៅឯកអគ្គរដ្ឋទូត អង់គ្លេស ដើម្បីសម្តែងការខឹងសម្បារ ចំពោះការចោទប្រកាន់របស់ ទីក្រុងឡុងដ៍ថា “អំពើបំផ្លិចបំផ្លាញ និងទង្វើប្រឆាំងនឹង សន្តិសុខជាតិ” ៕

To Top