តៃយួន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ថា ប្រទេសចិន បានបាញ់បង្ហោះរ៉ុក្កែតប្រភេទ Long March-2D ដោយជោគជ័យនៅថ្ងៃអាទិត្យនេះ ដោយបានបញ្ជូន ផ្កាយរណបថ្មីចំនួន១៤គ្រឿង ទៅកាន់ទីអវកាស ។
គេបានដឹងថា គ្រាប់រ៉ុក្កែតនេះបានបាញ់ ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប តៃយួន ក្នុងខេត្ត សានស៊ី ភាគខាងជើងនៃប្រទេសចិន នៅម៉ោង១១និង១៤នាទីព្រឹក ម៉ោងនៅទីក្រុងប៉េកាំង ។
ផ្កាយរណបទាំងនោះ រួមមាន Qilu-2 និង Qilu-3 បានចូលទៅក្នុងគន្លងដូចដែលបានគ្រោងទុក ។
គួរបញ្ជាក់ថា នេះគឺជាបេសកកម្មបាញ់បង្ហោះលើកទី៤៦២ ហើយដោយប្រើប្រាស់គ្រាប់រ៉ុក្កែត ប្រភេទ Long March ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា