បរទេស៖ មន្ត្រីបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា តុលាការរុស្ស៊ីបានកាត់ទោស ទាហានអាជីពអាយុ ២៤ ឆ្នាំម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទ បដិសេធក្នុងការប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន ។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សេវាសារព័ត៌មាន របស់តុលាការនៅសាធារណរដ្ឋ Bashkortostan នៅភាគខាងត្បូង Urals បាននិយាយថាទាហាន “មិនចង់ចូលរួមក្នុងប្រតិបត្តិការ យោធាពិសេស” មិនបានរាយការណ៍អំពីកាតព្វកិច្ច នៅក្នុងខែឧសភាឆ្នាំ ២០២២ ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ការអនុវត្តច្បាប់បានរកឃើញបុរសនោះឈ្មោះ Marsel Kandarov នៅក្នុងខែកញ្ញា។
ដោយឡែក តុលាការយោធា បាននិយាយថា ខ្លួនបានកាត់ទោសលោក Kandarov ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ពីបទគេចចេញពីការបម្រើយោធា អស់រយៈពេលជាងមួយខែក្នុង អំឡុងពេលនៃការចល័ត។
សូមជម្រាបថា ប្រទេសរុស្ស៊ីបានប្រកាសពីការ កេណ្ឌទាហាន ៣០០.០០០នាក់កាលពីចុងខែកញ្ញា ដើម្បីយកទៅទ្រទាហានរុស្ស៊ីនៅលើដីក្នុងប្រទេសអ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា