សំដៅចំពោះរឿង ដែលសហរដ្ឋអាមេរិក បង្ខំឱ្យបិទស្លាកដែលមានសរសេរថា “ផលិតដោយប្រទេសចិន”លើផលិតផលតំបន់ហុងកុង កាលពីថ្ងៃទី២១ខែធ្នូឆ្នាំ២០២២ អង្គការពាណិជ្ជកម្មពិភពលោក បានកាត់ក្តីថា ទង្វើរបស់សហរដ្ឋអាមេរិក គឺល្មើសនឹងច្បាប់ បញ្ញត្តិ របស់អង្គការពាណិជ្ជកម្មពិភពលោក ហើយបានច្រានចោល ការតវ៉ារបស់អាមេរិកទៅវិញ ។ នេះគឺអង្គការពាណិជ្ជកម្មពិភពលោក បដិសេធលើកទីពីរ ក្នុងរយៈពេលមួយខែ ចំពោះគោលនយោបាយ ប្រកបដោយភាពរើសអើង ដែលសហរដ្ឋអាមេរិក បានអនុវត្តទៅលើផលិតផល ពាក់ព័ន្ធដោយយក “សន្តិសុខជាតិ”ធ្វើជាលេស ។
បិទស្លាកដែលមានសរសេរថា “ផលិតដោយតំបន់ហុងកុង”លើផលិតផលតំបន់ហុងកុងគឺកំណត់ដោយច្បាប់កំណត់ ពហុភាគី នៃអង្គការពាណិជ្ជកម្មពិភពលោក ដែលត្រូវសហគមន៍អន្តរជាតិ ទទួលស្គាល់ជាទូទៅ ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅនេះ ។
នៅឆ្នាំ២០២០ រដ្ឋាភិបាលអាមេរិក បានយកអ្វីដែលហៅថា “ស្ថានការណ៍តំបន់ហុងកុង”បង្កជាការគំរាមកំហែង ដល់សន្តិសុខជាតិ របស់អាមេរិក ធ្វើជាលេស ទាមទារដោយឯកតោភាគី ឱ្យផលិតផលតំបន់ហុងកុង ដែលនាំចេញទៅសហរដ្ឋអាមេរិក កែស្លាកសញ្ញា ទីកន្លែងផលិតដើម គឺជាការបង្ហាញមួយទៀត នៃការអនុវត្តអនុត្តរភាព របស់អាមេរិក ។
ចំពោះការកាត់ក្តី នៃអង្គការពាណិជ្ជកម្មពិភពលោក សហរដ្ឋអាមេរិក បានបង្ហាញនូវអាកប្បកិរិយា ដ៏ព្រហើនម្តងទៀត ដែលមិនទទួលការកាត់ក្តីទាំងពីរលើកនេះ ហើយប្រកាសថា ក្រុមអ្នកជំនាញ នៃអង្គការពាណិជ្ជកម្មពិភពលោក “គ្មានសិទ្ធ”មកត្រួតពិនិត្យបញ្ហាសន្តិសុខជាតិនោះទេ រហូតដល់អះអាងថា ការកាត់ក្តីនេះបានបង្ហាញ ថែមមួយកម្រិតថា អង្គការពាណិជ្ជកម្មពិភពលោកគឺចាំបាច់ត្រូវ “ធ្វើកំណែទម្រង់ពីឫសគល់” ។ លោកស្រី Katherine Tai តំណាងចរចាពាណិជ្ជកម្មរបស់អាមេរិកក៏បានបង្ហាញថា “អង្គការពាណិជ្ជកម្មពិភពលោកកំពុងស្ថិតក្នុងសភាពដ៏គ្រោះថ្នាក់” ចេតនាគំរាមកំហែង របស់អាមេរិក ត្រូវបានលាតត្រដាងយ៉ាងច្បាស់ ។ អាចនិយាយបានថា សហរដ្ឋអាមេរិកបានក្លាយជាហានិភ័យដ៏ធំបំផុត ក្នុងដំណើរការជាប្រក្រតី នៃអង្គការពាណិជ្ជកម្មពិភពលោក ។
តាមការពិត អង្គការពាណិជ្ជកម្មពិភពលោក និងកិច្ចព្រមព្រៀងទូទៅស្តីពី ពន្ធគយនិងពាណិជ្ជកម្ម ដែលជាអង្គការដើមនៃ WTO សុទ្ធតែណែនាំបង្កើតឡើងដោយសហរដ្ឋអាមេរិក ដូច្នេះ ដើមឡើយ ច្បាប់កំណត់គ្រប់ប្រភេទ របស់អង្គការនេះ ក៏មានអំណោយផលដល់សហរដ្ឋអាមេរិក លើវិស័យពាណិជ្ជកម្មផងដែរ ។ ប៉ុន្តែ ប៉ុន្មានឆ្នាំកន្លងទៅនេះ សេដ្ឋកិច្ចប្រទេសចិន ទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើមូលដ្ឋានគោរព តាមក្បួនច្បាប់នៃអង្គការពាណិជ្ជកម្មពិភពលោក ដូច្នេះ នាំឱ្យជនជាតិអាមេរិក ដែលមានចិត្តចង្អៀតគិតថា ប្រទេសចិនបានទាញយកផលប្រយោជន៍ជាច្រើន រហូតដល់ចាប់ផ្តើមល្មើសនឹងក្បួនច្បាប់ ដែលខ្លួនបានកំណត់កាលពីដើម ពោលគឺលះបង់ចោលកេរ្តិ៍ឈ្មោះហើយ ។
ជាសំណាងល្អ អង្គការពាណិជ្ជកម្មពិភពលោក ជាអង្គការអន្តរជាតិពហុភាគីមួយ សហរដ្ឋអាមេរិកគ្មានសិទ្ធបណ្តេញប្រទេសចិនឬរដ្ឋសមាជិកផ្សេងទៀតចេញពីអង្គការពាណិជ្ជកម្មពិភពលោកនោះទេ ។ ព្រមពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏ដឹងច្បាស់ថា ទង្វើរបស់ខ្លួនគឺជាការបំផ្លាញដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក៏ដូចជាល្មើសនឹងច្បាប់បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោកផងដែរ ដូច្នេះ អាមេរិកគ្រាន់តែនិយាយក្រអឺតក្រអោង បានតែមាត់តែប៉ុណ្ណោះ មិនហ៊ានដកខ្លួនចេញពីអង្គការពាណិជ្ជកម្មពិភពលោកដូចដកខ្លួនចេញពីអង្គការសុខភាពពិភពលោកនិង “កិច្ចព្រមព្រៀងក្រុងប៉ារីស”កាលពីមុននោះទេ ។
ក្នុងការកាត់ក្ដីសម្រេចលើសំណុំរឿង ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ពីរលើក ជាបន្តបន្ទាប់នេះ លក្ខណៈជំនាញ លក្ខណៈឯករាជ្យនិងក្តីអង់អាចក្លាហាន ដែលមិនខ្លាចអំណាចខ្លាំង របស់ក្រុមអ្នកជំនាញអង្គការពាណិជ្ជកម្ម ពិភពលោក គួរឱ្យកោតសរសើរយ៉ាងខ្លាំង ។ រីឯសហរដ្ឋអាមេរិកដែលគាបសង្កត់ទៅលើប្រទេសចិនដោយប្រើប្រាស់ខុសច្បាប់នូវអ្វីដែលហៅថា “សន្តិសុខជាតិ” គ្រាន់តែនឹងនាំឱ្យសហរដ្ឋអាមេរិកស្ទើរតែអាប់យស់ទាំងស្រុង ទីបំផុតមុខជានឹងចំណេញដាច់ចំណងជាមិនខាន ៕
ដោយវិទ្យុមិត្តភាពកម្ពុជាចិន