គៀវ៖ ទីប្រឹក្សាអភិបាលតំបន់ លោកស្រី Natalia Babachenko បានឲ្យដឹងថា មនុស្សចំនួន ៣០នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីអគារផ្ទះល្វែងមួយកន្លែង ក្នុងទីក្រុង Dnipro ត្រូវបានវាយប្រហារ អំឡុងពេលការវាយប្រហារ ដោយមីស៊ីលរុស្ស៊ីដ៏ធំមួយ។
លោកស្រី Babachenko បានឲ្យដឹងថា មនុស្សជាង ៣០នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យក្នុងនោះមាន ១២ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។
លោកស្រីបានបញ្ជាក់ថា មនុស្សចន្លោះពី ៣០ ទៅ ៤០នាក់ នៅតែអាចជាប់នៅក្រោមគំនរបាក់បែក ហើយចំនួនអ្នកស្លាប់ អាចនឹងបន្ដកើនឡើង ៕
ប្រែសម្រួល ឈូក បូរ៉ា
