ហ្សាកាតា៖ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ បានវាយប្រហារខេត្ត អាឆេ ភាគខាងលិចប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃច័ន្ទនេះ ប៉ុន្តែមិនមានការបំផ្លិចបំផ្លាញ ឬអ្នករងគ្រោះនោះទេ ។
ទីភ្នាក់ងារនេះបានឲ្យដឹងថា ការរញ្ជួយដីបានកើតឡើងនៅម៉ោង ៥ និង ៣០នាទីព្រឹក ម៉ោងក្នុងស្រុក ជាមួយនឹងចំណុចកណ្តាលនៃ ការរញ្ជួយដីរបស់វាស្ថិតនៅចម្ងាយ ៤៧ គីឡូម៉ែត្រភាគអាគ្នេយ៍នៃស្រុក Aceh Singkil និងជម្រៅ ២៣ គីឡូម៉ែត្រនៅក្រោមបាតសមុទ្រ។
ប្រភពបានបន្ថែមថា ការរញ្ជួយដី មិនមានសក្តានុពលអាចបង្កឱ្យ មានរលកយក្សស៊ូណាមិនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ការរញ្ជួយដីក៏មាននៅ ខេត្តស៊ូម៉ាត្រាខាងជើងក្បែរនោះដែរ។ យោងតាមលោក Abdul Muhari អ្នកនាំពាក្យរបស់ទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយជាតិ បានឱ្យដឹងថា ការរញ្ជួយត្រូវបានមានអារម្មណ៍ខ្សោយ ដោយអ្នកស្រុកនៅក្នុងខេត្តទាំងពីរ ហើយមិនបានធ្វើឱ្យខូចខាតផ្ទះសម្បែង ឬអគារនោះទេ។
លោកបានប្រាប់អ្នកព័ត៌មាន តាមទូរស័ព្ទថា “ការរញ្ជួយដីនេះមិនបាន បន្សល់ទុកអ្នករងរបួស ឬអ្នករងរបួសនោះទេ ហើយការរញ្ជួយមិនបណ្តាលឱ្យ ខូចខាតនោះដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា