ព័ត៌មានអន្តរជាតិ

វែបសាយ Der Spiegel៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់រដ្ឋ Lower Saxony នឹងក្លាយជារដ្ឋមន្រ្តីការពារជាតិថ្មី របស់អាល្លឺម៉ង់

បរទេស៖ វែបសាយព័ត៌មាន Der Spiegel បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់រដ្ឋ Lower Saxony ក្នុងប្រទេសអាល្លឺម៉ង់ គឺ លោក Boris Pistorius នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិថ្មី របស់ប្រទេសអាល្លឺម៉ង់បន្ទាប់ពី ការលាលែងពីតំណែងរបស់លោកស្រី Christine Lambrecht ។ អ្នកកាន់តំណែងមុនរបស់លោក បានប្រកាសកាលពីថ្ងៃចន្ទថា លោកស្រីចុះចេញពីតំណែង ដោយត្រូវបានគេរិះគន់ជាច្រើនដងថា មិនសមនឹងតួនាទីមួយនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងអត្ថបទរបស់ខ្លួនកាលពីថ្ងៃអង្គារ ប្រព័ន្ធផ្សព្វផ្សាយមិនបានបង្ហាញពី អ្វីដែលនាំឱ្យវាធ្វើការសន្មត់នោះទេ។ របាយការណ៍កត់សម្គាល់យ៉ាងសាមញ្ញថា លោករដ្ឋមន្ត្រីមានមហិច្ឆតាចង់ក្លាយជា អ្នកនយោបាយសហព័ន្ធមួយរយៈ។ ជាឧទាហរណ៍ នៅឆ្នាំ២០១៩ លោក Pistorius បានប្រជែងតំណែងជា ប្រធានគណបក្សសង្គមប្រជាធិបតេយ្យ ដែលលោកជាសមាជិកមួយរូប។

លោកបានបម្រើការជារដ្ឋមន្ត្រីមហាផ្ទៃរបស់រដ្ឋ Lower Saxony តាំងពីឆ្នាំ ២០១៣។ យោងតាមកាសែត Der Spiegel បុរសដែលមានវ័យ ៦២ ឆ្នាំរូបនេះជាប់ចំណាត់ថ្នាក់ ក្នុងចំណោមរដ្ឋមន្ត្រីដ៏មាន ប្រជាប្រិយបំផុតក្នុងតំបន់មួយផ្នែក សម្រាប់ផ្នែកទាក់ទាញ។ លោកក៏ត្រូវបានពិពណ៌នាថា ជាអ្នកដែលមិនជៀសវាង ការប្រឈមមុខដាក់គ្នាជាមួយ គូប្រជែងនយោបាយ ប៉ុន្តែថែមទាំងជាមួយសមាជិក SPD ផ្សេងទៀតប្រសិនបើចាំបាច់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top