ព័ត៌មានអន្តរជាតិ

លោក Scholz ៖ អាល្លឺម៉ង់ នឹងអាចគេចចេញ ពីវិបតិ្តសេដ្ឋកិច្ចបាន

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ rt.com បានឲ្យដឹងថា ទោះបីជាស្ថិតនៅក្នុង លក្ខខណ្ឌ ដែលប្រភេទថាមពល របស់ប្រទេសនៅមានកម្រិតទាប ប៉ុន្តែការស្វែងរកបានប្រភព ថាមពលថ្មីៗមួយចំនួនជាពិសេសព្រមទាំងតំរូវការប្រើប្រាស់ ថាមពលមានភាពធ្លាក់ចុះ ដោយសារការកើនឡើង នៃអាកាសធាតុខុសពី រដូវរងារធម្មតានោះបានកំពុងជួយ ឲ្យសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ អាចនឹងគេចចេញពីវិបត្តិ សេដ្ឋកិច្ចបានយ៉ាងសុវត្ថិភាព។

យោងតាមការពន្យល់ របស់អធិកាបតីអាល្លឺម៉ង់ Olaf Scholz បានឲ្យដឹងបែបនេះថា ៖ រដូវរងារឆ្នាំនេះ មិនសូវត្រជាក់ដូចរាល់ឆ្នាំ ជាកត្តាសំខាន៉ធ្វើឲ្យតំរូវ ការប្រើប្រាស់ ថាមពលធ្លាក់ចុះ ខណៈដែលប្រទេសបានខិតខំ ស្វែងរកប្រភព ទាញយកថាមពលចំរុះ ជាច្រើនទៀត ពីខាងក្រៅផង គឺបានក្លាយទៅ ជាកត្តាជុំរុញ ដ៏សំខាន់ទាញឲ្យសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ នឹងមិនធ្លាក់ចូលទៅក្នុងវិបត្តិ សេដ្ឋកិច្ចនោះឡើយ ។

កន្លងមកទណ្ឌកម្ម ប្រឆាំង ទៅនឹងប្រទេសរុស្សី ពីសំណាក់លោកខាងលិច បានធ្វើឲ្យអាល្លឺម៉ង់ ជាអ្នកខាតបង់និងប្រឈមមុខគ្រោះថ្នាក់ខ្លាំង ជាងគេបំផុតជាពិសេសបញ្ហា ផ្គត់ផ្គត់ ថាមពលប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋប៉ុន្តែរដ្ឋាភិបាល ទីក្រុងប៊ែរឡាំងបានធ្វើចំណាត់ ការភ្លាមៗ ក្នុងការបញ្ជៀស សេដ្ឋកិច្ចប្រទេសឲ្យធ្លាក់ចូល ក្នុងវិបត្តិតាមរយៈការប្រមូលនិងទាញ យកថាមពលចម្រុះពីប្រភពផ្សេងៗផង ដែលពេលនេះ គឺអាចសមល្មមក្នុងការប្រើប្រាស់ ។

លោកបានថ្លែងបែបនេះថា ៖ ពួកយើងកំពុងបន្តនាំចូល ថាមពលពីប្រភពទាំងនោះ ជាប់រហូតមកហើយដូច្នេះខ្ញុំហ៊ានធានាថា អាល្លឺម៉ង់នឹងឆ្លងកាត់ពេលវេលា ដ៏លំបាកលើកនេះសាជាថ្មីម្តងទៀត បានជោគជ័យ៕

ប្រែសម្រួល៖ស៊ុនលី

To Top