ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី ណូវែលសេឡង់ នឹងលាលែង ពីតំណែងនៅខែក្រោយ

វែលលីងតុន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ថា លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីណូវែលសេឡង់ នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា លោកស្រីនឹងលាលែងពីតំណែង នៅខែក្រោយដោយបានលើកឡើងថា មិនមាន “លទ្ធភាពគ្រប់គ្រាន់” ដើម្បីបន្តធ្វើជាមេដឹកនាំទៀតទេ ។

“ខ្ញុំជាមនុស្ស ។ យើងផ្តល់ឱ្យច្រើន តាមដែលយើងអាចធ្វើបាន ឱ្យតែយើងអាចធ្វើបាន ហើយបន្ទាប់មកវាដល់ពេលហើយ សម្រាប់ខ្ញុំ វាដល់ពេលហើយ” លោកស្រី បានថ្លែងនៅក្នុងកិច្ចប្រជុំសមាជិក នៃគណបក្សការងារ របស់លោកស្រីដូច្នេះ ។

លោកស្រីបានបញ្ជាក់ថា “ខ្ញុំគ្រាន់តែមិនមានគ្រប់គ្រាន់ សម្រាប់រយៈពេល៤ឆ្នាំទៀត” ។

លោកស្រី Ardern បានក្លាយជានាយករដ្ឋមន្ត្រី នៅក្នុងរដ្ឋាភិបាលចម្រុះនៅឆ្នាំ២០១៧ ហើយបន្ទាប់មកបានដឹកនាំគណបក្ស ការងារកណ្តាលឆ្វេង របស់លោកស្រីឱ្យទទួលបានជ័យជម្នះយ៉ាងពេញទំហឹង នៅក្នុងការបោះឆ្នោត៣ឆ្នាំក្រោយមកនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top