វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធលោក Mevlut Cavusoglu រដ្ឋមន្ត្រីការបរទេស តួកគី បានលើកឡើងថា លោករំពឹងថា សហរដ្ឋអាមេរិក នឹង យល់ព្រមលើការ លក់យន្តហោះចម្បាំង F-16 គិតជាទឹកចំនួន ២០ពាន់លានដុល្លារ ទៅកាន់ប្រទេសតួកគី ដោយបានលើកឡើងថា ការទិញយក ដែលបានគ្រោងទុក គឺស្របតាម “ផលប្រយោជន៍ជាយុទ្ធសាស្ត្ររួម” របស់ភាគីទាំងសង្ខាង ទាំងក្រុងវ៉ាស៊ីនតោន និងក្រុងអង់ការ៉ា ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កំពុងទទួលភ្ញៀវលោក Cavusoglu នៅក្រុងវ៉ាស៊ីនតោន ជាលើកដំបូង ចាប់តាំងពីរដ្ឋបាលលោក បៃដិន ចូលកាន់តំណែង កាលពីជិត២ឆ្នាំមុន ក្នុងដំណើរទស្សនកិច្ចក្នុងអំឡុងពេលសង្គ្រាមអ៊ុយក្រែន កិច្ចព្រមព្រៀង F-16 និងការបដិសេធ របស់ទីក្រុងអង់ការ៉ា ក្នុងការចូលជាសមាជិក NATO សម្រាប់ស៊ុយអែត ។ ហើយហ្វាំងឡង់នឹងក្លាយជាផ្នែកខាងមុខ និងកណ្តាល ។
រដ្ឋបាលលោក បៃដិន បានសម្តែងការគាំទ្ររបស់ខ្លួនចំពោះការលក់យន្តហោះចម្បាំងទៅឱ្យប្រទេសតួកគី ទោះបីជាមានការប្រឆាំងពីសភាអាមេរិក ជុំវិញបញ្ហាសិទ្ធិមនុស្សរបស់ក្រុង អង់ការ៉ា និងគោលនយោបាយស៊ីរី ក៏ដោយ ខណៈដែលខ្លួនព្យាយាម រក្សាការរួបរួមរបស់ NATO ក្នុងការប្រឈមមុខនឹងការឈ្លាន ពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន ។
ថ្លែងមុនពេលកិច្ចប្រជុំជាមួយលោក Blinken នៅក្រសួងការបរទេស លោក Cavusoglu បានលើកឡើងថា កិច្ចព្រមព្រៀង F-16 មានសារៈសំខាន់មិនត្រឹមតែសម្រាប់តួកគី ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អង្គការ NATO និងសហរដ្ឋអាមេរិក ហើយហាក់ដូចជាមានទំនុកចិត្តថា វានឹងដំណើរការទៅមុខ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា