ព័ត៌មានអន្តរជាតិ

ការិយាល័យសារព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅសស្តីពី «ការអភិវឌ្ឍបៃតង នៃប្រទេសចិន ក្នុងយុគសម័យថ្មី»

ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ការិយាល័យសារព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅសស្តីពី «ការអភិវឌ្ឍបៃតង នៃប្រទេសចិន ក្នុងយុគសម័យថ្មី» ដែលបានបង្ហាញពីគំនិតការអនុវត្ត និងសមិទ្ធផលនៃការអភិវឌ្ឍ បៃតងរបស់ប្រទសចិន ក្នុងយុគសម័យថ្មី និងចែករំលែកបទពិសោធន៍ អភិវឌ្ឍនៃការបៃតង របស់ប្រទេសចិនផងដែរ ។

សៀវភៅសនេះ បានបង្ហាញថាតាំងពីសមាជបក្ស កុម្មុយនីស្តចិនលើកទី១៨ មកប្រទេសចិន បានជំរុញការធ្វើបរិវត្តកម្មបៃតង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចដោយគ្រប់ជ្រុងជ្រោយ កសាងទំនើបកម្ម ដែលមនុស្សនិងធម្មជាតិចុះសម្រុង គ្នាបង្កើតអព្ភូតហេតុអេកូឡូស៊ី និងអព្ភូតហេតុអភិវឌ្ឍន៍បៃតង ដែលត្រូវបានពិភពលោក ចាប់អារម្មណ៍ ។
ការអភិវឌ្ឍបៃតង បានក្លាយទៅជាលក្ខណៈពិសេស ដ៏លេចធ្លោនៃការធ្វើទំនើបកម្មបែបផែនចិន ។ ការអភិវឌ្ឍបៃតងរបស់ប្រទេសចិន បានពង្រីកដល់ក្រប ខណ្ឌអភិវឌ្ឍន៍បៃតង សកលនិងមានអំណោចផល ដល់ពិភពលោកផងដែរ ។ សៀវភៅសបានគូសបញ្ជាក់ថា ប្រទេសចិននឹងបន្តដើរ លើផ្លូវអភិវឌ្ឍន៍បៃតង ដោយមិន ងាករេជំរុញការសម្រេចបានការអភិវឌ្ឍ ដោយគុណភាពកាន់់តែខ្ពស់ មានប្រសិទ្ធភាព កាន់តែខ្ពស់កាន់តែមានសមភាព កាន់តែមាននិរន្តរភាព និងកាន់តែមានសុវត្ថិភាព ។ ការការពារបរិស្ថានអេកូឡូស៊ីការ ជំរុញការអភិវឌ្ឍដោយនិរន្តរភាព ជាភារកិច្ចរួម របស់គ្រប់ប្រទេស ។ ប្រទេសចិនរីករាយរួមជាមួយសហគមហ៍ អន្តរជាតិ ដើម្បីកសាងពិភពលោក ដែលកាន់តែស្រស់ស្អាត៕

To Top