ព័ត៌មានអន្តរជាតិ

បណ្តាប្រទេសអឺរ៉ុប កាន់តែច្រើនឆ្លើយតប ដើម្បីផ្តល់ជំនួយយោធា ឲ្យអ៊ុយក្រែន

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា បណ្តាប្រទេសកាន់តែច្រើន ជាពិសេសនៅក្នុងទ្វីបអឺរ៉ុប បាននាំគ្នាធ្វើការឆ្លើយតបនិងសន្យាផ្តល់ អាវុធបន្ថែមទៀតតបតាមការស្នើសុំ របស់រដ្ឋាភិបាលទីក្រុងគៀវ ដើម្បីយកមកប្រយុទ្ធប្រឆាំងទៅនឹង ការឈ្លានពានរបស់ប្រទេសរុស្សី។

ក្នុងនោះអង់គ្លេសបាន ប្រកាសផ្តល់មីស៊ីលប្រភេទ Brimstone ចំនួន៦០០គ្រាប់ ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំ កាលពីថ្ងៃសុក្រដែលមានប្រទេស ចូលរួមដល់ទៅ ៥០ប្រទេស ដើម្បីពិភាក្សាពីរបៀបនៃការចូលរួម ជួយគាំទ្រឧបត្ថម្ភអាវុធដល់អ៊ុយក្រែន។

តំណាងប្រទេស១១ បានជួបគ្នាម្តងដែរកាលពីថ្ងៃព្រហស្បិត៍ ដើម្បីពិភាក្សាទៅលើកញ្ចប់ជំនួយថ្មី ដល់ប្រទេសអ៊ុយក្រែនក្នុងការ បង្កើនសមត្ថភាពដើម្បី អាចវាយយកទីតាំង និងដែនអធិបតេយ្យភាព របស់ខ្លួនមកវិញពីរុស្សី។

បណ្តាប្រទេសក្នុងតំបន់អឺរ៉ុបចំនួន៩ ដែលមានរួមទាំងអង់គ្លេស ប៉ូឡូញ ឡាតវៀលី ទុយនេស៊ី ដាណឺម៉ាក ឆេក អេស្តូនី ហូឡង
និងស្លូវ៉ាគីផង សុទ្ធតែបានសន្យាក្នុងការ ផ្តល់ជំនួយអាវុធឲ្យអ៊ុយក្រែន ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top