រដូវកាល Dahan បានមកដល់ហើយ ។ ថ្ងៃស្អែកជាថ្ងៃដាច់ឆ្នាំ រដូវកាល Dahan គឺជារដូវកាលចុងក្រោយក្នុងរដូវកាលចំនួន ២៤ ។
រដូវកាល Dahan មានសញ្ញាចំនួន ៣ ៖
សញ្ញាទី ១ គឺ នៅក្នុងអាកាសធាតុរងារ មេមាន់ចាប់ដឹងពីនិទាឃរដូវ ទើបចាប់ផ្តើមញាស់។
សញ្ញាទី ២៖ សត្វស្ទាំងនិងសត្វស្លាបផ្សេងទៀតហើរលើមេឃ ស្វែងរកចាប់សត្វជាចំណីអាហារយ៉ាងលឿន ដើម្បីបំពេញថាមពលប្រឆាំងនឹងរដូវរងា ។
សញ្ញាទី ៣៖ ទឹកកកក្នុងទឹកគឺក្រាស់ និងរឹង ។
ពាក្យរដូវកាលចំនួន ២៤ ឆ្លុះបញ្ចាំងពីការយល់ដឹង របស់មនុស្សបុរាណអំពីការផ្លាស់ប្តូរ អាកាសធាតុនិងបាតុភូត ដែលជាផលិតផល នៃអរិយធម៌កសិកម្មបុរាណ ក៏បង្ហាញពីប្រាជ្ញា របស់មនុស្សបុរាណក្នុងការយល់ដឹង អំពីការប្រែប្រួល នៃរដូវកាលនិងគោរពតាមច្បាប់ ធម្មជាតិផងដែរ ។
បន្ទាប់ពីរដូវកាល Dahan ផុតទៅគឺជាឆ្នាំថ្មីប្រពៃណីចិន
រដូវកាល Dahan មកដល់ហើយ ឆ្នាំថ្មីក៏ឈានចូលមកដល់
រដូវកាល Dahan គឺជារដូវកាលចុងក្រោយនៃឆ្នាំ ហើយថ្ងៃស្អែកជាថ្ងៃដាច់ឆ្នាំ ។
អ្នកខ្លះកំពុងធ្វើដំណើរទៅផ្ទះ អ្នកខ្លះរវល់បោសធូលី អ្នកខ្លះសម្អាតរបស់របរ អ្នកខ្លះរុះរើរបស់ចាស់ៗចេញ ហើយអ្នកខ្លះទៀត រៀបចំឥវ៉ាន់ចូលឆ្នាំថ្មីប្រពៃណីចិន…
រដូវកាល Dahan នៅតែត្រជាក់ខ្លាំង ប៉ុន្តែជំហាន នៃរដូវនិទាឃរដូវកំពុងខិតជិតមកដល់បន្តិចម្តងៗ
រដូវកាល Dahan មានទំនៀមទម្លាប់ខុសៗគ្នានៅគ្រប់កន្លែង ៖
នៅក្រុង Foshan ខេត្ត Guangdong ប្រជាជននាំគ្នាដាំបាយដំណើប ដាក់ក្នុងឆ្នាំងដីឥដ្ឋ ដើម្បីរក្សាកំដៅ និងប៉ូវកម្លាំងពេលអាកាស ធាតុត្រជាក់ ។
នៅតំបន់ខ្លះក្រុងប៉េកាំង មានទំនៀមទម្លាប់ទទួលទាននំត្រជាក់ ដែលបង្កប់ន័យថាសុខសប្បាយ និងរាសីឡើងខ្ពស់ត្រដែតជារៀងរាល់ឆ្នាំ ៕