ក្នុងឆ្នាំ២០២២ ដែលទើបតែកន្លងផុតទៅ ប្រមុខរដ្ឋចិន និងរុស្ស៊ីបានសម្រេច”ការណាត់ជួបក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិករដូវរងា ទំនាក់ទំនងភាពជាដៃគូ កិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី រវាងចិននិងរុស្ស៊ី កាន់តែប្រកប ដោយភាពចាស់ទុំនិងភាពធន់។ ប្រមុខរដ្ឋចិននិងអាមេរិកបានជួប”ទល់មុខគ្នា” នៅកោះបាលី នៅមានការប្រាស្រ័យទាក់ទងគ្នារវាងប្រមុខរដ្ឋចិននិងបារាំង ចិននិងអាល្លឺម៉ង់។ល។ ចិនបានបង្ហាញនូវនិម្មាបនកម្ម និងទំនួលខុសត្រូវក្នុងការ ធ្វើអន្តរកម្មរវាងប្រទេសធំ ។
ក្នុងកិច្ចប្រជុំរវាងប្រមុខរដ្ឋចិន និងអាមេរិកដែលបើកធ្វើនៅកោះបាលី លោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងមតិយ៉ាងស្មោះស្ម័គ្រ ដែលបានកំណត់នូវ មូលដ្ឋាននៃការប្រាស្រ័យទាក់ទងគ្នាដែលធ្វើកិច្ចសន្ទនា តែមិនមែនបដិបក្ខគ្នា ឈ្នះ-ឈ្នះតែមិនមែនផលបូកសូន្យ ជំរុញឱ្យទំនាក់ទំនងរវាងចិន និងអាមេរិកវិលត្រឡប់ទៅវកផ្លូវ អភិវឌ្ឍន៍ដ៏ត្រឹមត្រូវប្រកបដោយ ភាពរឹងមាំនិងស្ថិរភាពដោយអនុលោម តាមគោលការណ៍ទាំងបី ពោលគឺគោរពគ្នា រួមរស់ដោយសន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។
ឆ្នាំ២០២២ លោក Xi Jinping បានជួបពិភាក្សា និងសន្ទនាជាង២០លើក ជាមួយអ្នកដឹកនាំអឺរ៉ុប បានទទួលដំណើរទស្សនកិច្ច នៅចិនរបស់ នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ និងប្រធានក្រុមប្រឹក្សាអឺរ៉ុប ។ ទំហំពាណិជ្ជកម្មនិងវិនិយោគរវាងចិន និងអឺរ៉ុបបានកើនឡើងដោយបញ្ច្រាស់និន្នាការ គម្រោងសំខាន់ៗមួយចំនួនបានកសាងរួចជាបន្តបន្ទាប់។ ចិននិងអឺរ៉ុបបានរួមគ្នាអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដលើឆាកអន្តរជាតិ វាប្រកបដោយសារៈសំខាន់ ចំពោះពិភពលោក ។
បច្ចុប្បន្ន ពិភពលោកបានឈានចូលដំណាក់កាលកំណែ ទម្រង់ដ៏ច្របូកច្របូលថ្មី ។ ប្រឈមមុខនឹងបញ្ហានិងហានិភ័យដ៏ស្មុគស្មាញនិងចេះតែប្រែប្រួល ប្រទេសចិនបានប្រកាន់ខ្ជាប់ នូវការទទួលខុសត្រូវ ចំពោះពិភពលោក និងប្រវត្តិសាស្ត្រ ជំរុញយ៉ាងសកម្មនូវការបង្កើត និម្មាបនកម្មទំនាក់ទំនង រវាងប្រទេសធំដែលរួមរស់ ដោយសន្តិសហវិជ្ជមាន មានស្ថិរភាពជាទូទៅ និងអភិវឌ្ឍដោយមានតុល្យភាព ។ ដូចដែលលោក Xi Jinping បានថ្លែងនៅពេលជួប មុខជាមួយលោកគូតេរ៉េសអគ្គលេខាធិការ អង្គការសហប្រជាជាតិថា៖ យើងចាំបាច់ត្រូវផ្តោតលើជោគវាសនារបស់មនុស្សជាតិ រួមសុខរួមទុក្ខ រួមគ្នាយកឈ្នះលើបញ្ហា។ ជាពិសេស ប្រទេសធំត្រូវដើរតួនាទីដឹកនាំ ដើម្បីបំពេញបន្ថែមជំនឿចិត្តនិងកម្លាំងដល់ពិភពលោក។ ខ្ញុំជឿជាក់ថា ចរន្តប្រវត្តិសាស្រ្តដែលមានសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះគឺមិនអាចត្រូវរារាំងបានទេ អនាគតរបស់មនុស្សជាតិគឺភ្លឺស្វាង៕