ព័ត៌មានអន្តរជាតិ

សែប៊ី ប្រកាសរកឃើញ ទីតាំងរ៉ែមាសដ៏ធំមួយទៀត ខណៈបច្ចុប្បន្ន មានមាសបម្រុងជិត ៤០តោនទៅហើយ

បរទេស៖ រដ្ឋមន្ត្រីក្រសួងកិច្ចការងាររ៉ែ និងថាមពលរបស់ប្រទេសស៊ែប៊ី Dubravka Dedovic Negre កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសថា ទីតាំងរ៉ែមាសធម្មជាតិមួយកន្លែងទៀត ទើបតែត្រូវបានរកឃើញគឺជា ទីតាំងរ៉ែមាសដែលមានស្តុកមាស ដ៏ច្រើនមួយធៀបទៅនឹងទីតាំង រុករករ៉ែមាសទាំងអស់ក្នុងប្រទេស។

តាមរយៈលទ្ធផលនៃ កិច្ចការងារធ្វើតេស្តតាមបែប បច្ចេកទេសដំបូងបានបង្ហាញថា រ៉ែមាសដែលស្ថិតនៅក្នុងទីតាំងនេះ ប្រមាណជា៩៣ភាគរយ គឺអាចទាញយកមកបានទាំងអស់ ហើយសុទ្ធតែជាមាសសុទ្ធ និងអាចប្រើប្រាស់បានតែម្តង ដោយមិនចាំបាច់ចំរាញ់ច្រើន ដំណាក់កាលនោះទេ។

មិនត្រឹមតែអាចជួយឲ្យសេដ្ឋកិច្ច របស់ប្រទេសកាន់តែរីកចម្រើននោះទេ លោកស្រីរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា នឹងជួយឲ្យតំណែងរបស់ប្រទេស ក្នុងតំបន់និងពិភពលោក កើនឡើងថែមទៀតផងដែរ ក្នុងនាមជាប្រទេសដែលមានស្តុក និងបម្រុងទុកនៃមាសសុទ្ធ ។

គួរឲ្យដឹងដែរថា បច្ចុប្បន្នស៊ែប៊ីឈរ នៅតំណែងលេខរៀងទី៥៤ របស់ពិភពលោកក្នុងនាម ជាប្រទេសដែលមានទុនបម្រុង ច្រើនជាងគេហើយ ខណៈដែលបច្ចុប្បន្នមានមាសបម្រុងប្រមាណជា ៣៨,១តោន ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top