ពេលថ្មីៗកន្លងទៅនេះ លោក Alberto Fernández ប្រធានាធិបតីអាហ្សង់ទីនបានផ្តល់បទសម្ភាសន៍ពិសេស ជាមួយអ្នកសារព័ត៌មាន នៃបណ្តាញទូរទស្សន៍សកលចិន ហៅកាត់ CGTN ។
ក្នុងពេលផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន CGTN លោក Alberto Fernández ប្រធានាធិបតីអាហ្សង់ទីនបានលើកឡើងថា ខ្ញុំសម្គាល់ឃើញថា ទស្សនៈដ៏មានតម្លៃបំផុត ដែលបានលើកឡើង ដោយប្រទេសចិន គឺការគោរពពហុភាគីនិយម ពួកយើងគួរតែរួមគ្នាគាំទ្រ ពហុភាគីនិយម ។ ខ្ញុំសម្គាល់ឃើញថា អាមេរិកឡាទីនចាំបាច់ត្រូវធ្វើកិច្ចសន្ទនា ជាមួយពិភពលោកក្នុងឋានៈជាតំបន់មួយ ។ ខ្ញុំប្រឆាំងអនុត្តរភាពនិយម ហើយខ្ញុំមិនសង្ឃឹម មានប្រទេសអនុត្តរភាព នៅលើពិភពលោកនោះទេ ។ គំនិតផ្តួចផ្តើមរបស់លោកប្រធានរដ្ឋចិន Xi Jinping ក្នុងគោលបំណង ជំរុញពហុភាគីនិយម គឺគោរពអធិបតេយ្យភាព និងលក្ខណៈពិសេស នៃប្រទេសនីមួយៗ ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការនេះ ។
លោក Alberto Fernández បានលើកឡើងទៀតថា អាហ្សង់ទីនគឺជាប្រទេស មានអធិបតេយ្យភាពមួយ ដែលមានសិទ្ធិបង្កើតការប្រាស្រ័យទាក់ទង ជាមួយប្រទេសដែលអាហ្សង់ទីន សម្គាល់ឃើញថា ជាប្រទេសមានមេត្រីភាព និងជាប្រទេសដែលអាចផ្តល់ឱកាស អភិវឌ្ឍន៍ល្អបំផុត ។ សកម្មភាពដែលប្រទេសចិន បានប្រព្រឹត្តិនៅតំបន់អាមេរិកឡាទីនគឺ គោរពក្តីបំណងនិងគោលនយោបាយរបស់យើង ។ ជានិច្ចកាល ប្រទេសចិន បានប្រកាន់ខ្ជាប់អាកប្បកិរិយា គោរពចំពោះអាហ្សង់ទីនជាប់រហូត ខ្ញុំសូមសម្តែងការកោតសរសើរ ចំពោះការនេះ ៕