បរទេស៖ ប្រធានសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ Mark Milley បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសអ៊ុយក្រែននឹងតស៊ូ ដើម្បីធ្វើឱ្យបានល្អ តាមការសន្យារបស់ខ្លួន ក្នុងការបណ្តេញកងកម្លាំងរុស្ស៊ី ចេញពីអតីតទឹកដីរបស់ខ្លួន ។ ខណៈពេលដែលមន្រ្តីស៊ីវិល នៅទីក្រុងវ៉ាស៊ីនតោន ទទូចថា ទីក្រុងគៀវត្រូវតែបន្តការប្រយុទ្ធគ្នានោះ លោក Milley បានចោទសួរម្តងហើយម្តងទៀត អំពីឱកាសនៃភាពជោគជ័យ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Milley បាននិយាយក្នុងអំឡុងកិច្ចប្រជុំ នៃក្រុមទំនាក់ទំនងការពារជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក នៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ថា “ប្រធានាធិបតី Biden ប្រធានាធិបតី Zelensky និងមេដឹកនាំភាគច្រើន នៃទ្វីបអឺរ៉ុប បាននិយាយថា សង្រ្គាមនេះ ទំនងជានឹងបញ្ចប់ដោយការចរចា” ។ លោកបានបន្ថែមថា៖ «តាមទស្សនៈយោធា នេះជាការប្រយុទ្ធដ៏លំបាកខ្លាំងណាស់»។
សហរដ្ឋអាមេរិកតែមួយ បានត្រៀមថវិកាជាង ១១០ ពាន់លានដុល្លារជាជំនួយផ្នែកយោធា និងសេដ្ឋកិច្ចដល់ទីក្រុងគៀវ ចាប់តាំងពីខែកុម្ភៈឆ្នាំមុន ដោយផ្គត់ផ្គង់ដល់អ៊ុយក្រែន នូវគ្រឿងសព្វាវុធធុនធ្ងន់ជាបន្តបន្ទាប់ រួមទាំងរថយន្តប្រយុទ្ធថ្មើរជើង ប្រព័ន្ធប្រឆាំងអាកាស និងកាំភ្លើងធំជាងមួយលានគ្រាប់៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
