ព័ត៌មានអន្តរជាតិ

រុស្ស៊ី ទម្លាក់​ទំនាក់ទំនង​ការទូត ជាមួយ​អេស្តូនី ដែលជាសមាជិក របស់អង្គការណាតូ

ម៉ូស្គូ៖ រុស្ស៊ីបានឲ្យដឹងថា ខ្លួនកំពុងបន្ទាបទំនាក់ទំនងការទូត ជាមួយសមាជិកណាតូ អេស្តូនី ដោយចោទប្រកាន់ ប្រទេសបាល់ទិកមួយនេះថា “គាំទ្រអរិយភាពប្រឆាំងនឹង ប្រទេសរុស្សី”។

ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាឱ្យបេសកជន អេស្តូនី ចាកចេញនៅខែក្រោយ។  ប្រទេសទាំងពីរនឹងត្រូវបានតំណាង ដោយភារធារីបណ្ដោះអាសន្ន ជំនួសឱ្យឯកអគ្គរដ្ឋទូត។

ប្រភពបាមឲ្យដឹង “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាពជាអ្នកដឹកនាំអេស្តូនី បានបំផ្លាញទំនាក់ទំនងទាំងស្រុងជាមួយរុស្ស៊ីដោយចេតនា។  Total Russophobia ការដាំដុះនៃអរិភាពចំពោះប្រទេសរបស់យើង ត្រូវបានលើកកម្ពស់ដោយទីក្រុង Tallinn ដល់ឋានៈនៃគោលនយោបាយរដ្ឋ។

ទីក្រុងមូស្គូបានឲ្យដឹងថា ការផ្លាស់ប្តូរនេះ គឺដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្ត របស់អេស្តូនីក្នុងការកាត់បន្ថយទំហំនៃស្ថានទូតរុស្ស៊ីនៅទីក្រុង Tallinn៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top