ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីស៊ែប៊ី ៖ ជម្លោះនៅអ៊ុយក្រែន បន្តិចទៀត នឹងរីករាលដាល ទៅកាន់តំបន់ផ្សេង

បរទេស ៖ ប្រធានាធិបតី នៃប្រទេសស៊ែប៊ីលោក Aleksandar Vucic កាលពីថ្ងៃចន្ទ ម្សិលមិញនេះ បានធ្វើការលើកឡើងថា រដ្ឋាភិបាលរបស់លោក កំពុងមានបញ្ហាប្រឈមមុខ ទៅនឹងអាមេរិក អឹរ៉ុប និងណាតូ សម្រាប់បញ្ហានៅកូសូវ៉ូ ប៉ុន្តែដោយសារតែបញ្ហាជម្លោះ នៅអ៊ុយក្រែនប៉ុណ្ណោះ។

លោក Vucic ដែលបានធ្វើការថ្លែងការណ៍ ទៅកាន់ក្រុមអ្នកកាសែត កាលពីរសៀលថ្ងៃចន្ទនោះ បានបន្ថែមទៀតថា លោកខាងលិច បានព្យាយាមផ្តល់ការលើកទឹកចិត្ត យ៉ាងខ្លាំង ចំពោះក្រុមជនជាតិភាគតិច របស់អាល់បានី នៅក្នុងខេត្ត ដែលផ្តាច់ខ្លួនមួយនេះ សម្រាប់ឲ្យពួកគេអាចមានលទ្ធភាព ក្នុងការធ្វើយុទ្ធការ និងប្រើប្រាស់អំពើហិង្សា ដោយសេរីប្រឆាំង ទៅនឹងប្រទេសស៊ែប៊ី។

សេចក្តីថ្លែងការណ៍ ដែលត្រូវបានគេមើលឃើញថា បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំថ្នាក់កំពូល របស់គណបក្សកាន់អំណាច របស់លោក Vucic ដោយលើកយកប្រធានបទ ស្តីអំពីសំណើរ របស់អឺរ៉ុប ក្នុងការទាមទារ ឲ្យប្រទេសស៊ែប៊ីទទួលយក ខេត្តផ្តាច់ខ្លួននេះ ទៅជាសមាជិកនៃអង្គការអន្តរជាតិ ដែលរួមមានទាំង UN, EU និង NATO ផងដែរ ៕

ក្នុងនោះលោក បានសង្កត់ធ្ងន់ទៀតថា ៖ អ្នកទាំងអស់គ្នាបានមើលឃើញ ហើយនៅពេលនេះ មិនមែនមានតែជម្លោះនៅអ៊ុយក្រែន និងរុស្សីនោះទេ ពីព្រោះថាឆាប់ៗនេះ វានឹងរីករាលដាលសាយភាព ទៅកាន់ដែនអធិបតេយ្យ ភាពផ្សេងទៀត ប៉ុន្តែទោះបីជាយ៉ាងណាអ្វីៗ គឺត្រូវសម្រេចចិត្ត ដោយយើងប៉ុណ្ណោះពី ព្រោះប្រទេសទាំងនោះ មិនស្ថិតនៅក្នុងចំណោមពួកគេឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top