ព័ត៌មានអន្តរជាតិ

អាមេរិក ឃាត់ខ្លួនអតីតភ្នាក់ងារ FBI ម្នាក់ពាក់ព័ន្ធនឹងការជួយ កិច្ចការងារឲ្យសេដ្ឋីជនជាតិរុស្ស៊ី

បរទេស៖ អតីតភ្នាក់ងារស៊ើបការណ៍សំងាត់ របស់អាមេរិកលោក Charles McGonigal ត្រូវបានប៉ូលីសអាមេរិក ចាប់ឃាត់ខ្លួននិងកាត់ទោស បន្ទាប់ពីបានរកឃើញថា បុរសរូបនេះបានជួយដល់ កិច្ចការងារជាច្រើនរបស់សេដ្ឋីជនជាតិ រុស្សីដែលមានឈ្មោះថា Oleg Deirpaska ក្នុងការគេចវេសចេញពីទណ្ឌកម្ម និងអាចប្រមូលយកលុយមួយចំនួនផង។

លោក McGonigal អតីតភ្នាក់ងារសំងាត់អាមេរិក ទទួលបន្ទុកកិច្ចការងារស៊ើបការណ៍សំងាត់ ជនជាតិរុស្សីត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ នេះបើយោងតាមការបញ្ជាក់ ដោយក្រសួងយុត្តធម៍ដែលបាន ប្រកាសកាលពីថ្ងៃចន្ទម្សិលមិញ ហើយលោកក៏ត្រូវចាប់ខ្លួន ជាមួយនឹងអតីតមន្ត្រីការទូតរុស្សី Sergey Shestakov ម្នាក់ផងនិងអ្នកបកប្រែម្នាក់ផងដែរ។

ទាំងលោក McGonigal និង Shestakov ត្រូវបានអាមេរិកចោទប្រកាន់ថា បានផ្តល់សេវាកម្មជាច្រើន ទៅឲ្យសេដ្ឋីរុស្សី Deripaska តាំងតែពីឆ្នាំ២០២១ នៅពេលដែលក្រោយមកទើប មានការដាក់ទណ្ឌកម្ម ពីសំណាក់សហរដ្ឋអាមេរិក
ចំពោះជនជាតិរុស្សី និងក្រុមហ៊ុនរុស្សី។

យោងតាមឯកសារ ដែលបានបង្ហោះលោក McGonigal អាចទទួលបានប្រាក់ ចំណូលប្រមាណជា ៥១០០ដុល្លារដំបូង និងក្រោយមកប្រចាំខែ ៤១០០០ សម្រាប់ការងារនៅក្នុងឆ្នាំ២០២១ ប៉ុណ្ណោះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top