ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ថា ជំនួយយោធា របស់សហភាពអឺរ៉ុប ហៅកាត់ (EU) ដល់អ៊ុយក្រែននឹង ត្រូវបានបញ្ចូលក្នុង ទឹកប្រាក់ចំនួន៥០០លានអឺរ៉ូ ស្មើនឹង៥៤៣លានដុល្លារ អាមេរិកបន្ថែមទៀត ។ រដ្ឋមន្ត្រីការបរទេស បានយល់ព្រមនៅទីនេះ កាលពីថ្ងៃចន្ទ ។
ប្រមុខការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បានថ្លែងថា ការបណ្តុះបណ្តាល សម្រាប់យោធារបស់ប្រទេសនេះ ដែលមានតម្លៃ៤៥លានអឺរ៉ូ ក៏ត្រូវបានព្រមព្រៀងដែរ ។
លោក Borrell បានប្រាប់ដល់សន្និសីទ សារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបថា “នេះគឺជាកញ្ចប់ទី៧នៃជំនួយយោធា សម្រាប់ប្រទេសអ៊ុយក្រែន” ។
នេះនាំមកនូវចំនួនសរុប នៃជំនួយហិរញ្ញវត្ថុយោធា ដល់ប្រទេសអ៊ុយក្រែន ដែលបានផ្តល់ហិរញ្ញប្បទានតាមរយៈមូលនិធិសន្តិភាពអឺរ៉ុបដល់៣,៦ពាន់លានអឺរ៉ូ ។ ទន្ទឹមនឹងនេះដែរ ជំនួយសរុបរបស់សហភាពអឺរ៉ុប សម្រាប់ប្រទេសនេះឥឡូវនេះ កំពុងឈានដល់៥០ពាន់លានអឺរ៉ូ ដែលធ្វើឱ្យសហភាពអឺរ៉ុប ក្លាយជាអ្នកផ្តល់ជំនួយនាំមុខគេ ដល់ប្រទេសអ៊ុយក្រែន ។
រុស្ស៊ី បានឲ្យដឹងម្តងហើយម្តងទៀតថា ការផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិច ដល់ប្រទេសអ៊ុយក្រែន មិនជួយដោះស្រាយជម្លោះនោះទេ ប៉ុន្តែអូសបន្លាយការឈឺ ចាប់របស់ប្រជាជនអ៊ុយក្រែន ទៅវិញទេ ៕