ព័ត៌មានអន្តរជាតិ

Update៖ អាល្លឺម៉ង់ ដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Patriot ដែលគ្រោងបញ្ជូនទៅក្នុងទឹកដីប៉ូឡូញ ជិតព្រំដែន អ៊ុយក្រែន

អាល្លឺម៉ង់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ថា ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃចន្ទ បានបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot ចំនួន២គ្រឿង ក្នុងចំណោម៣គ្រឿងដំបូង ដែលនឹងត្រូវ បញ្ជូនទៅទីក្រុង Zamosc របស់ប្រទេសប៉ូឡូញ នៅជិតព្រំដែនប្រទេសអ៊ុយក្រែន ជាកន្លែងដែលពួកគេនឹង ត្រូវបានដាក់ ពង្រាយ ដើម្បីការពារការវាយប្រហារដោយមីស៊ីល ។


បុរស២នាក់ត្រូវបានសម្លាប់ដោយមីស៊ីលរបស់អ៊ុយក្រែន ដែលបាញ់ខុសទិសដៅបានវាយប្រហារ មកលើភូមិ Przewodow នៃប្រទេសប៉ូឡូញនៅក្នុងតំបន់កាលពីខែវិច្ឆិកា ឆ្នាំមុននៅក្នុងឧបទ្ទវហេតុដែលបង្កើនការភ័យខ្លាច នៃសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនដែលឈានមកដល់ព្រំដែន ។

ជាលទ្ធផល ក្រុងប៊ែកឡាំង បានស្នើឱ្យដាក់ពង្រាយប្រព័ន្ធ Patriot ចំនួន៣គ្រឿងរបស់ខ្លួនទៅកាន់ប្រទេសប៉ូឡូញ ដើម្បីជួយធានាដល់លំហអាកាសរបស់ខ្លួន ។

ប្រព័ន្ធការពារដែនអាកាសដែលមានមូលដ្ឋានលើដីដូចជា Raytheon’s Patriot ត្រូវបានសាងសង់ឡើងដើម្បី ស្ទាក់ចាប់មីស៊ីលដែលផ្លោងចូលមក ។

ផ្ទាំងពាណិជ្ជកម្ម

លោកវរសេនីយ៍ឯក Joerg Sievers បានប្រាប់ដល់អ្នកយកព័ត៌មាននៅទីក្រុងអាល្លឺម៉ង់ភាគខាងកើតថា “ហេតុផលមួយក្នុងចំណោមហេតុផល ដែលហេតុអ្វីបានជាអាល្លឺម៉ង់ ឥឡូវនេះនឹងគាំទ្រផ្នែកខាងកើតរបស់អង្គការ NATO នៅក្នុងប្រទេសប៉ូឡូញជាមួយនឹងក្រុមអ្នកស្នេហា ជាតិគឺពិតជាដោយសារតែយើងបានឃើញថា តើជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនអាចរីករាលដាល ដល់ប្រទេសសមាជិក NATO” ។

លោក Sievers ដែលជាអ្នកបញ្ជាលើអង្គភាពគ្រប់គ្រងប្រព័ន្ធការពារ របស់អាល្លឺម៉ង់ នៅក្នុងប្រទេសប៉ូឡូញ បានគូសបញ្ជាក់ពីលក្ខណៈការពាររបស់ប្រព័ន្ធ Patriot ។

លោកបានបញ្ជាក់ថា “យើងមិនមែនជាកងកម្លាំងការពារតែមួយគត់នៅលើដីនោះទេ អង់គ្លេស និងអាមេរិក ក៏នៅលើដីនេះផងដែរ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top