ព័ត៌មានអន្តរជាតិ

ឱនភាពចម្បងរបស់ជប៉ុន នឹងកើនឡើង ៣ដងធៀបនឹងការព្យាករណ៍ ពីមុនរបស់ខ្លួនរហូតដល់ ១១,៥ពាន់លានដុល្លារ

តូក្យូ ៖ ការព្យាករណ៍របស់រដ្ឋាភិបាលជប៉ុន បានបង្ហាញនៅថ្ងៃអង្គារនេះថា ឱនភាពចម្បងរបស់ប្រទេសជប៉ុន នឹងកើនឡើង ៣ដងពីការព្យាករណ៍ពីមុន របស់ខ្លួនដល់ ១,៥ពាន់ពាន់លានយ៉េន (១១,៥ពាន់លានដុល្លារ) ក្នុងសារពើពន្ធឆ្នាំ២០២៥ ដែលជាឆ្នាំគោលដៅ ដែលរដ្ឋាភិបាល មានបំណងបង្វែរអតិរេក ដោយសារការកើនឡើងយ៉ាងច្រើន នៃការចំណាយលើ វិស័យការពារជាតិ ។

ការព្យាករណ៍ ដែលត្រូវបានកែសម្រួល គឺផ្អែកលើការសន្មត់ថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន នឹងកើនឡើង ២ភាគរយនៅក្នុងលក្ខខណ្ឌជាក់ស្តែង ជាមួយនឹងតុល្យភាព អាចនឹងកាន់តែយ៉ាប់យ៉ឺន បន្ថែមទៀតប្រសិនបើកំណើន សេដ្ឋកិច្ចធ្លាក់ចុះ។

នៅក្នុងទស្សនវិស័យ របស់ខ្លួន រដ្ឋាភិបាល បានរក្សាការវាយតម្លៃរបស់ខ្លួនថា ប្រទេសជប៉ុននឹងសម្រេចបានអតិរេក នៅក្នុងសមតុល្យបឋម នៅក្នុងសារពើពន្ធ ២០២៦ នៃ ២,៥ ពាន់ពាន់លានយ៉េន ។

នៅក្រោមសេណារីយ៉ូ “ខ្សែបន្ទាត់មូលដ្ឋាន” មិនសូវល្អិតល្អន់ ដែលព្យាករណ៍ថា សេដ្ឋកិច្ចនឹងកើនឡើងត្រឹមតែ ០,៥ភាគរយ ក្នុងរយៈពេលមធ្យមទៅវែង ប្រទេសជប៉ុន នឹងមិនអាចនាំឱនភាពទៅជាអតិរេក នៅក្នុងសារពើពន្ធឆ្នាំ២០២៤ ឬសូម្បីតែត្រឹមឆ្នាំសារ ពើពន្ធ ២០៣២ នោះ ឆ្នាំចុងក្រោយគ្របដណ្តប់ ដោយការព្យាករណ៍។

ប្រទេសជប៉ុន មានគោលបំណងសម្រេច បាននូវគោលដៅបង្រួបបង្រួមសារពើពន្ធ ត្រឹមឆ្នាំ២០២០ ប៉ុន្តែបានបិទ រហូតដល់ឆ្នាំសារពើពន្ធ ២០២៥។ ការព្យាករណ៍ត្រូវបានបង្ហាញ ដល់ក្រុមរដ្ឋាភិបាល ស្តីពីគោលនយោបាយសេដ្ឋកិច្ច និងសារពើពន្ធនៅថ្ងៃអង្គារនេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top