ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបេឡារុស្សថា អ៊ុយក្រែន បានស្នើសុំ​ ឱ្យមានកតិកាសញ្ញាមិនឈ្លានពានគ្នា ជាមួយប្រទេសបេឡារុស្ស

បរទេស៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានអះអាងថា ប្រទេសអ៊ុយក្រែនបានស្នើ “កតិកាសញ្ញាមិនឈ្លានពាន” ជាមួយប្រទេសបេឡារុស្ស ប៉ុន្តែអ៊ុយក្រែននៅតែបន្តបណ្តុះបណ្តាល ពួកសកម្មប្រយុទ្ធ ដែលបង្កការគំរាមកំហែងសន្តិសុខជាតិ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Lukashenko ក្នុងអំឡុងកិច្ចប្រជុំរដ្ឋាភិបាល កាលពីថ្ងៃអង្គារថា “ខ្ញុំមិនដឹងថាហេតុអ្វី បានជាអ៊ុយក្រែន ធ្វើបែបនេះទេ។ ម៉្យាងវិញទៀត ពួកគេសុំយើងកុំឱ្យប្រយុទ្ធជាមួយអ៊ុយក្រែន ក្នុងកាលៈទេសៈណាក៏ដោយ ហើយថាកងទ័ពរបស់យើង មិនផ្លាស់ទីនៅទីនោះទេ។ ពួកគេស្នើឱ្យចុះហត្ថលេខា លើកិច្ចព្រមព្រៀងមិនឈ្លានពាន ប៉ុន្តែផ្ទុយទៅវិញ ពួកគេបែរជាកំពុងរៀបចំ ‘ការមូលបញ្ចូលគ្នា’ និងកំពុងបំពាក់អាវុធ ដល់ពួកសកម្មប្រយុទ្ធ»។

ផ្ទាំងពាណិជ្ជកម្ម

ប្រធានាធិបតីបេឡារុស្សរូបនេះ បាននិយាយថា លោកខាងលិចមិនបានបោះបង់ចោល “ផែនការ” របស់ខ្លួនចំពោះបេឡារុស្សទេ ហើយថា អ៊ុយក្រែនរួមជាមួយរដ្ឋជិតខាងប៉ូឡូញ និងលីទុយអានី បន្តបណ្តុះបណ្តាលពួកសកម្មប្រយុទ្ធ និងជ្រុលនិយម ដែលគំរាមកំហែងដល់សន្តិសុខជាតិ៕ ប្រែសម្រួលៈ ណៃ តុលា

To Top