បរទេស ៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានធ្វើការលើកឡើង ចំពោះការសម្រេចចិត្ត របស់រដ្ឋាភិបាល ក្រុងប៊ែរឡាំងក្នុងការបញ្ចូន រថក្រោះជួរមុខ ទៅឲ្យប្រទេសអ៊ុយក្រែននោះ គឺមានន័យស្មើទៅនឹងថា អាល្លឺម៉ង់កំពុងចូលក្នុងសង្គ្រាម ជាមួយនឹងរុស្សី រួចទៅហើយ ។
លោកក៏បានលើកឡើងផងដែរ អំពីជំហរបស់អាមេរិក និងអឺរ៉ុបកន្លងមកថា ពួកគេនឹងមិនចូលរួមពាក់ព័ន្ធ ជាមួយនឹងជម្លោះនៅអ៊ុយក្រែន ឡើយប៉ុន្តែពេលនេះវាហាក់ មានភាពផ្ទុយពីគ្នា ។
ខណៈដែលអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានទទូចថា ប្រទេសអាលឺម៉ង់ គួរតែបន្តក្នងុការគាំទ្រ អ៊ុយក្រែន ប៉ុន្តែដាច់ខាតជៀសវាង ឲ្យបាននូវការប្រឈមមុខដាក់គ្នា ដោយផ្ទាល់ជាមួយរុស្ស៊ី នោះដៃគូដ៏ស្និទ្ធស្នាល របស់លោកគឺលោកស្រី Baerbock បែរជាបានប្រកាន់ជំហរនេះ កាន់តែអាក្រក់ឡើងទៅវិញ ៕
ប្រែសម្រួល៖ស៊ុនលី