ព័ត៌មានអន្តរជាតិ

កំណើនសេដ្ឋកិច្ច ពិភពលោក ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ១,៩ភាគរយនៅឆ្នាំ២០២៣

យូអិន ៖ យោងតាមរបាយការណ៍ របស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ កំណើនសេដ្ឋកិច្ចពិភពលោក ត្រូវបានព្យាករណ៍ថា នឹងថយចុះពី ៣ភាគរយក្នុងឆ្នាំ២០២២ ដល់ ១,៩ភាគរយក្នុងឆ្នាំ២០២៣ ដែលជាអត្រាកំណើនទាបបំផុតមួយ ក្នុងទសវត្សរ៍ថ្មីៗនេះ។

របាយការណ៍ស្តីពីស្ថានភាព សេដ្ឋកិច្ចពិភពលោក និងទស្សនវិស័យឆ្នាំ២០២៣ របស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោក នឹង កើនឡើងក្នុងកម្រិតមធ្យម ដល់ទៅ ២,៧ ភាគរយនៅឆ្នាំ២០២៤ ខណៈដែលម៉ាក្រូសេដ្ឋកិច្ច មួយចំនួនត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមធ្លាក់ចុះនៅឆ្នាំក្រោយ ។

របាយការណ៍បានឲ្យដឹងថា ចំពេលអតិផរណាខ្ពស់ ការរឹតបន្តឹងរូបិយវត្ថុដ៏ខ្លាំងក្លា និង ការកើនឡើងភាពមិនច្បាស់លាស់ ការធ្លាក់ចុះនាពេលបច្ចុប្បន្ននេះ បានធ្វើឱ្យល្បឿននៃការងើបឡើងវិញ នៃសេដ្ឋកិច្ចយឺតយ៉ាវពីវិបត្តិជំងឺកូវីដ-១៩ ដោយបានគំរាមកំហែង ដល់ប្រទេសមួយចំនួន ទាំងការអភិវឌ្ឍ និងកំពុងអភិវឌ្ឍ ជាមួយនឹងទស្សនវិស័យ នៃការធ្លាក់ចុះសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ។

របាយការណ៍បានឲ្យដឹងថា សន្ទុះកំណើនធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសេដ្ឋកិច្ចអភិវឌ្ឍន៍ផ្សេងទៀតនៅឆ្នាំ២០២២ ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចពិភពលោក ដែលនៅសល់តាមរយៈបណ្តាញមួយចំនួន។

របាយការណ៍បានឲ្យដឹងទៀតថា នៅសហរដ្ឋអាមេរិក ផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានព្យាករណ៍ថានឹងកើនឡើងត្រឹមតែ ០,៤ភាគរយនៅឆ្នាំ២០២៣ បន្ទាប់ពីមានកំណើនប៉ាន់ស្មាន ១,៨ ភាគរយក្នុងឆ្នាំ២០២២ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top