កីឡា

កីឡាករ ប៊ូខាវ អះអាងថា លោកជាពលរដ្ឋថៃ ដើមកំណើតកួយ មិនមែនកម្ពុជានោះទេ

បរទេស៖ អ្នកប្រដាល់ Muay Thai ដ៏ល្បីល្បាញរបស់ប្រទេសថៃ លោក Sombat “Buakaw” Banchamek ឬ ប៊ូខាវ បាននិយាយថា លោកមានដើមកំណើត មកពីជនជាតិភាគតិច គួយ ប៉ុន្តែសញ្ជាតិរបស់លោក គឺថៃ។

យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប៊ូខាវ ថ្លែងបែបនេះ បន្ទាប់ពីអ្នកគាំទ្រប្រដាល់នៅកម្ពុជា អះអាងថាលោកមានដើមកំណើតខ្មែរ។

ផ្ទាំងពាណិជ្ជកម្ម

ជម្លោះរវាងថៃ និងកម្ពុជាជុំវិញដើមកំណើតស្របច្បាប់ នៃក្បាច់គុននេះ បានជំរុញឱ្យអ្នកប្រដាល់ថៃ៣នាក់ចេញមុខទទូចថា ពួកគេមានសញ្ជាតិថៃ បន្ទាប់ពីអ្នកគាំទ្រកីឡាប្រដាល់កម្ពុជា អះអាងថាពួកគេជាជនជាតិខ្មែរ។

កីឡាករ ប៊ូខាវ បានសរសេរថា «ខ្ញុំជាពលរដ្ឋថៃ ដែលមានដើមកំណើតកួយ មិនមែនជាពលរដ្ឋខ្មែរ ដូចដែលមនុស្សមួយចំនួន អះអាងទាំងខុសនោះទេ»៕ ប្រែសម្រួលៈ ណៃ តុលា

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023