បរទេស៖ ក្រុមហ៊ុនអ្នកផលិតអាវុធ របស់អាមេរិក Lockheed Martin កាលពីពេលថ្មីៗនេះបានធ្វើការលើកឡើងថា បណ្តាប្រទេសទាំងឡាយ ដែលនឹងគ្រោងជួយផ្គត់ផ្គង់ យន្តហោះ ប្រភេទ F-16 ទៅឲ្យប្រទេសអ៊ុយក្រែននោះ នឹងប្រទះបញ្ហាខ្វះខាត ក្នុងស្តុកមិនខាន ដូច្នេះខ្លួនបានត្រៀមរៀបចំរួចហើយ ដើម្បីបំពេញតំរូវការនេះ។
ថ្លែងនៅក្នុងបទសំភាសមួយជាមួយនឹង The Financial Times កាលពីថ្ងៃម្សិលមិញនេះក្រុមហ៊ុនអ្នកផលិតអាវុធនិងលោកប្រធានក្រុមហ៊ុន Frank St. John បានថ្លែងថា៖បច្ចុប្បន្នមានការពិភាក្សាគ្នាជាច្រើនរួចមកហើយចំពោះបញ្ហាការដោះដូរភាគីទី៣សម្រាប់យន្តហោះ F-16ដែលមានន័យថាប្រទេសជាច្រើនចង់ទិញវាពីអាមេរិកហើយបញ្ចូនទៅឲ្យអ៊ុយក្រែន។
ទោះបីជាយ៉ាង Lockheed មិនបានចូលរួមពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹង កិច្ចពិភាក្សាគ្នានេះក្តីទាំងការដឹកជញ្ជូនផង ប៉ុន្តែលោក St.John បានអះអាងថាក្រុមហ៊ុន របស់គាត់គឺបានរៀបចំខ្លួនរួចរាល់ហើយក្នុងការបង្កើនផលិតកម្មផលិតយន្តហោះចម្បាំងប្រភេទនេះបន្ថែមទៀតនៅពេលដែលតំរូវការនឹងមានការកើនឡើងខ្លាំង។
ការប្រកាស របស់គាត់បានធ្វើឡើង នៅក្រោយពេលដែលអាមេរិកនិងអាល្លឺម៉ង់ បានប្រកាសកាលពីសប្តាហ៍កន្លងមកនេះថា នឹងធ្វើការបញ្ជូនរថក្រោះធុនធ្ងន់ៗរបស់ខ្លួនជាច្រើនគ្រឿង ទៅឲ្យប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី