ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីកម្រិត៦.៤រ៉ិចទ័រ បានវាយប្រហារ នៅក្នុងចម្ងាយ៣៣គីឡូម៉ែត្រ នៃទីក្រុង Campo Gallo របស់ប្រទេសអាហ្សង់ទីន នៅវេលាម៉ោង១៨និង៣៧នាទី ។
ចំណុចកណ្តាល នៃគ្រោះរញ្ជួយដី ដែលមានជម្រៅ៦០១.០២៤គីឡូម៉ែត្រ ត្រូវបានកំណត់ដំបូងថា ស្ថិតនៅរយៈទទឹង ២៦.៦៨៩ដឺក្រេប៉ែកខាងត្បូង និងរយៈបណ្តោយ៦៣.១៦៥ដឺក្រេប៉ែកខាងលិច ។
ក្រោយពីមានករណីរញ្ជួយដីនេះកើតឡើង មិនទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ពីការស្លាប់ ឬខូចខាតអ្វីនៅឡើយទេ ៕
ដោយ៖ ម៉ៅ បុប្ផាមករា