ព័ត៌មានអន្តរជាតិ

បារាំង បដិសេធថាលោកខាងលិច មិនស្ថិតនៅក្នុងសង្គ្រា មជាមួយនឹងរុស្សី នោះទេ

បរទេស៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថា ការពិតដែលអាមេរិកនិងអាល្លឺម៉ង់ បានសម្រេចចិត្តបញ្ចូនរថក្រោះ ប្រយុទ្ធធុនធ្ងន់ ជាច្រើនគ្រឿង ទៅឲ្យប្រទេសអ៊ុយក្រែន នោះគឺមិនមែនមានន័យថា ណាតូ កំពុងធ្វើសង្គ្រាមជាមួយនឹង រុស្សីនោះទេ។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសលោកស្រី Anne-Claire Legendre បានថ្លែងកាលពីថ្ងៃដដែល ថា៖ ពួកយើងមិនស្ថិតនៅក្នុងសង្គ្រាម ជាមួយនឹងប្រទេសរុស្សីឡើយ ហើយក៏គ្មានដៃគូឬសមាជិក យើងណាម្នាក់នោះដែរ។ការផ្កត់ផ្គង់អាវុធឲ្យអ៊ុយក្រែន មិនស្ថិតនៅក្នុងគោលការណ៍ច្បាប់ ចូលរួមគំនិតក្បត់នោះឡើយ។

រំលឹកដែរថាមុននោះមួយថ្ងៃទាំងរដ្ឋាភិបាលវ៉ាស៊ិនតោននិងរដ្ឋាភិបាលក្រុងប៊ែរឡាំងបានប្រកាសផ្គត់ផ្គង់រថក្រោះជាច្រើនគ្រឿងទៅឲ្យប្រទេសអ៊ុយក្រែន ដែលក្នុងនោះមានរថក្រោះ ប្រភេទ M1 Abram ចំនួនជាច៣០គ្រឿងពីអាមេរិកនិង Leopard របស់អាល្លឺម៉ង់ប្រមាណជា១៤គ្រឿងផងដែរ ហើយនិងបណ្តាប្រទេសលោកខាងលិច មួយចំនួនទៀត ក៏បានជំហក្នុងការជួយរថក្រោះ ប្រភេទនេះដូចគ្នាដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top